ម្ដាយរបស់ក្មេងប្រុសម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពី អជ្ញាធរបានដឹងថា នាងបានដាក់ស្រាបៀរចូលទៅក្នុងកំប៉ុង ទឹកដោះគោរបស់កូននាងដែលមានអាយុ២ឆ្នាំ។

ប៉ូលីសនៅក្នុងតំបន់ Phoenix ដែលជាទីក្រុងរបស់សហរដ្ឋអាមេរិច បានខាងភោជនីយដ្ឋានភីហ្សា កាលពីយប់ថ្ងៃអង្គារទូរស័ព្ទទៅ ប្រាប់បន្ទាប់ពីមានសាក្សីឃើញ ស្រ្ដីម្នាក់ដែលមានអាយុ៣៦ឆ្នាំ ឈ្មោះថា Valerie Marie Topete បានដាក់ស្រាបៀរចូលទៅក្នុង ដបទឹកដោះគោរបស់កូនប្រុសខ្លួន ហើយបន្ទាប់មក ក្មេងប្រុសនេះក៏ផឹកស្រាបៀរដែល ម្ដាយបានដាក់បញ្ចូល។ ប៉ូលីសបាននិយាយថា ស្ដ្រីម្នាក់នេះបានបញ្ចូលស្រាបៀរចូលទៅក្នុងនោះ ក៏ដោយសារតែក្មេងប្រុសនោះចង់បាន ថូស្រាបៀរនោះ។ បន្ទាប់ពីមានរឿងនេះកើតឡើង ក្មេងប្រុសនេះត្រូវបានគេបញ្ចូនទៅ មន្ទីរពេទ្យសម្រាប់ពិនិត្យ មើលសុខភាពរបស់ក្មេងនេះ។ ស្រ្ដីជាម្ដាយនេះកំពុងតែជាប់ ពាក់ព័ន្ធនឹងការបំពានទៅលើកុមារ។ ប៉ូលីសនេះមិនទាន់ដឹងថា ស្រ្ដីនេះមានមេធាវីការពារនាងដែរ ឬអត់៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]