ភ្នំពេញ ៖ គេសង្កេតឃើញ កម្លាំងសមត្ថ កិច្ចនិងអាជ្ញាធរ ខណ្ឌដូនពេញ បានបើកប្រតិ បត្ដិការជាច្រើនលើក ច្រើនសារចុះប្រមូល ស្ដ្រី រកស៊ីផ្លូវភេទ និងជនអនាថា ដែលយក រមណីយដ្ឋានវត្ដភ្នំ ដែលស្ថិតនៅកណ្ដាលរាជ ធានីភ្នំពេញ ធ្វើជាគោលដៅរបស់ខ្លួនសម្រាប់ រកស៊ីនិងរស់នៅនោះ ប៉ុន្ដែប្រតិបត្ដិការនេះ វាហាក់បីដូចជាធុញទ្រាន់ និងភ្នែកប្រជាពល រដ្ឋទៅហើយ ដោយសារថា ក្រោយពីប្រមូល រួច មិនទាន់បានមួយដង្ហើមចង្រិតផង ស្រាប់ តែគេឃើញស្ដ្រីទាំងនេះ មករកស៊ីដដែល។

យ៉ាងណាក៏ដោយ បញ្ហាជ្រួកជ្រិញនិង ស្ដ្រីរកស៊ីផ្លូវភេទ រួមជាមួយជនអនាថា ទាំង ហ្វូងនៅរមណីយដ្ឋានកំសាន្ដវត្ដភ្នំ ដែលជាទី ទស្សនាសម្រាប់ភ្ញៀវបរទេសនិងប្រជាពល រដ្ឋខ្មែរមកពីតាមខេត្ដនោះ ត្រូវបានសមត្ថ កិច្ចនិងអាជ្ញាធរខណ្ឌនេះ ស្ដីបន្ទោសទៅមន្ទីរ សង្គមកិច្ចរបស់ក្រុង ដែលជាអ្នកទទួលខុស ត្រូវ យកទៅអប់រំបន្ដ ប៉ុន្ដែដោះលែងមក វិញ  ។

ជាថ្មីម្ដងទៀត ក្រោយពីចុះធ្វើរដ្ឋបាល ទាំងយប់ តាមរយៈការពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ជើងគោកនោះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃខណ្ឌដូន ពេញ បានសហការជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍វត្ដភ្នំ កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១២ បានចុះប្រមូលស្ដ្រីរកស៊ីផ្លូវភេទនៅ ជុំវិញបរិវេណវត្ដភ្នំ និងតាមសួរច្បាប់នាគ ក្នុងភូមិទី៤ និងភូមិទី១០ សង្កាត់វត្ដភ្នំ ខណ្ឌ ដូនពេញ ជាលទ្ធផលប្រមូលបានស្ដ្រីរកស៊ីផ្លូវ ភេទចំនួន១០នាក់ ។

ជាមួយគ្នានេះ កម្លាំងគណៈបញ្ជាការឯក ភាពសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ក៏បានបើកប្រតិបត្ដិការចុះប្រមូលជនអនាថា តាមផ្លូវសាធារណៈ និងម្ដុំសួនច្បារមាត់ទន្លេ ភូមិ២ សង្កាត់ផ្សារកណ្ដាលទី១ ដោយប្រមូល ជនអនាថាទាំងនេះ ចំនួន១១នាក់ ក្នុងនោះស្ដ្រី ៥នាក់ ។
បច្ចុប្បន្នទាំងស្ដ្រីរកស៊ីផ្លូវភេទ និងជន អនាថាទាំងអស់ ត្រូវបានដាក់ឱ្យនៅក្នុង អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ  ដើម្បី បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ក្នុងគោលបំណងអប់រំបន្ដ ។

ទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាព ខណ្ឌ ដឹកនាំដោយលោកយស់ យុទ្ធី និងលោក សុខ ពេញវុធ អភិបាលរងខណ្ឌបានចុះធ្វើរដ្ឋ បាល នៅតាមបណ្ដោយផ្លូវមាត់ទន្លេ សង្កាត់ ជ័យជំនះ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ វត្ដភ្នំ សង្កាត់ស្រះចក និងបរិវេណវត្ដកោះ ក្នុងសង្កាត់បឹងរាំង ជុំវិញផ្សារធំថ្មី ជុំវិញបរិ វេណវត្ដភ្នំ ដោយលទ្ធផល ប្រមូលបានជន អនាថា ចំនួន ៣៨នាក់ ក្នុងនោះស្ដ្រី ១២ នាក់ ។

លោកសុខ ពេញវុធ បានថ្លែងថា ប្រតិ បត្ដិទាំងនេះ ធ្វើឡើង ដើម្បីរក្សាភូមិសង្កាត់ ឱ្យមានសុវត្ថិភាពនិងដើម្បីស្វាគមន៍នៃការ រៀបចំកិច្ចប្រជុំធំៗចំនួន ៤នៃក្របខណ្ឌ អាស៊ាន ដែលធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសង្ឃឹម ថា ប្រតិបត្ដិការខាងលើនេះ នឹងបង្ហាញលទ្ធ ផល ដោយមានប្រសិទ្ធភាពចៀសវាងការធ្វើ ការឡើងមួយប៉ព្រិចភ្នែក ហើយស្ដ្រីរកស៊ីផ្លូវ ភេទ និងជនអនាថាទាំងនោះ នឹងបង្ហាញមុខ សារជាថ្មី នៅទីតាំងចាស់ ប៉ុន្ដែវាមានកត្ដា មួយ ដែលពិបាកនិងគ្រប់គ្រងអប់រំស្ដ្រីរកស៊ី ផ្លូវភេទ និងជនអនាថាទាំងនោះ គឺថវិកា ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]