ប្រេស៊ីល៖ កាលពីថ្មីៗនេះ កម្រងរូបភាព ដែលទទួលរងការឈឺចាប់ បន្ទាប់ពីធ្វើ ការវះកាត់ ត្រគាក និងគូទ របស់ តារាម៉ូដែល ជ័យលាភី លេខពីរ ក្នុងកម្មវិធី ប្រកួតប្រជែងសម្រស់ Miss BumBum ត្រូវបានទម្លាយ ជាសាធារណៈ មើលទៅពិតជាតក់ស្លុត មិនគួរឲ្យជឿ។

នាង Andressa Urach អាយុ ២៧ ឆ្នាំ អតីតតារាម៉ូដែល លេខពីរ ដែលតែមាន គូទស្អាត ជាងគេ ក្នុងកម្មវិធី Miss BumBum ឆ្នាំ ២០១២ ម្នាក់នេះ កំពុងតែព្រួយបារម្ភ នឹងការបាត់បង់ជើងទាំងពីរ បន្ទាប់ពី សម្រាកព្យាបាល អស់រយៈពេល ១ ខែ ដោយសារតែ សារជាតិ អ៊ីដ្រូជែល និង PMMA ទាំងពីរ ដែលនាង ចាក់បញ្ចូលនេះ បានធ្វើឲ្យសាច់ដុំជើង របស់នាង ទៅជា ស្អុយរលួយ ដែលជា ហេតុតម្រូវ ឲ្យធ្វើការបូមចេញ បើពុំដូច្នោះទេ អាចនឹងឆ្លង រាលដាល ប៉ះពាល់ដល់អាយុជីវិត។

នាង Urach ដែលធ្លាប់អះអាងថា មានទំនាក់ទំនងលើគ្រែ ជាមួយនឹង តារាបាល់ទាត់ របស់ពិភពលោក កីឡាករ Cristiano Ronaldo របស់ Real Madrid ក៏បានបង្ហើបឲ្យដឹង ដែរថា នាងធ្លាប់ ធ្វើការវះកាត់ កែសម្ភស្ស យ៉ាងហោច ណាស់ ៩ ដង ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ដោយរួមមាន ការវះកាត់ច្រមុះ, ការវះកាត់មុខ, ការវះកាត់ថ្គាម, ពង្រីកដើមទ្រូង, ការវះកាត់យក ខ្លាញ់ចេញ និងការវះកាត់ ប្រដាប់ភេទ ទៀតផង។

គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីល បានវ៉ាដាច់ សហរដ្ឋអាមេរិក នាឆ្នាំ ២០១៣ កន្លងទៅ ក្លាយទៅ ជាប្រទេស ដែលមានការវះកាត់ មានប្រសិទ្ធិភាពជាងគេ នៅលើពិភពលោក ដោយដំណើរ ការវះកាត់ ជាង ១.៥ លានដង បានធ្វើឡើង រួចមកហើយ ក្នុងប្រទេស នៅទ្វីបអាមេរិកខាងត្បូង មួយនេះ៕


Andressa Urach ពេលទើបតែវះកាត់

ជើងរបស់ Urach ចាប់ផ្តើមឈឺ (ឆ្វេង) និងទឹកមុខស្រស់ថ្លា របស់នាង ពេលនៅមន្ទីរពេទ្រ (ស្តាំ)

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]