រាជ​ធានី​ភ្នំពេញ​​​ ៖ បុរស​ម្នាក់​​​បាន​​​បើក​រថយន្ត​​កុង​តឺ​ន័រ​​តាម​បណ្តោយ​​​ផ្លូវ​លេខ​​២១៤​ ពី​ត្បូ​ង​ទៅ​ជើង​​ហើយ​បាន​​បើក​ថយ​ក្រោយ​​​មិន​មើល​ក្រោយ​​ក៏​​កិន​​ម៉ូតូ​ ​កង់​បី​​ដែល​កំពុង​​ធ្វើ​​​ចរាចរណ៍​​ ក្នុង​ដំណើរ​​ស្រប​ទិស​​គ្នា ​បណ្តាល​​​​ឱ្យ​បុរស​​​អ្នក​បើក​​ម៉ូតូ​​កង់​បី​ស្លន់​​ស្លោ​លោត​ចុះ​​ពីលើ​ ម៉ូតូ​សឹង​មិន​ទាន់​ ​កាល​​ពី​វេលា​ម៉ោង​១២​និង​​៤០​នាទី​​រំលង​អធ្រាត្រ​​​​ឈាន​ចូល​ថ្ងៃ​ទី​​៤ កក្ក​ដា ​ក្នុង​សង្កាត់​​បឹង​​ព្រលឹត​ ខណ្ឌ​៧​​មករា​ ។

ប្រភព​​ព័ត៌មាន​​បាន​​ឱ្យ​​ដឹង​ថា មុន​ពេលកើត​​ហេតុ​ គេ​ឃើញ​​រថយន្ត​កុង​តឺ​ន័រ​​បើកបរ​​​ដោយ​​បុរស​ម្នាក់​ ក្នុង​ល្បឿន​​យឺត​ តាម​បណ្តោយ​​​​ផ្លូវ​លេខ​​២១៤ ​​​ពី​ត្បូង​ទៅ​ជើង ​ហើយ​​បាន​បើក​ថយ​ក្រោយ​ដោ​យ​មិន​​បាន​មើល​ម៉ូតូ​​កង់​បី​​​ដែល​កំពុង​បើក​​ ពី​ក្រោយ​​ក៏​ជាន់​​ម៉ូតូ​​កង់​បី​​ចំផ្នែក​ខាង​​​មុខ​​ តែ​សំណាង​ល្អ​​​អ្ន​ក​បើក​​ម៉ូតូ​​កង​់​បី​​បាន​លោត​ចេញ​​​ពី​​ម៉ូតូ​​ទាន់​ ​ ទើប​​មិន​បណ្តាល​​​ឱ្យ​​​រង​របួស​ គ្រាន់​តែ​​ខូច​ខាត​​​ម៉ូតូ​កង់​បី​​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើត​ហេតុ​ អ្នក​បើក​​រថយន្ត​កុង​តឺ​ន័រ​​បាន​ចេញ​ថ្លៃ​​ខូច​ខាត​ចំនួន​​៤​ម៉ឺន​រៀល​​​​ ទៅ​ម្ចាស់​​​ម៉ូតូ​កង់​​បី​​ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]