កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ កញ្ញា Nana បានជាប់លេខ១ ជាតារាស្រី ដែលមាន មុខស្រស់ស្អាត បំផុត ក្នុងចំណោម នារី ទាំង ១០០នាក់ រីឯលោក Choi Siwon បានជាប់ លេខ២ ជាបុរស ដែលមាន មុខសង្ហារ ដាច់គេ។

គេហទំព័រកំសាន្ត អនឡាញ TC Candler បានរៀបចំ កម្មវិធីមួយ ដែលជ្រើសរើស តារាស្រី និង ប្រុស ដែលមានមុខស្រស់ស្អាត បំផុត ប្រចាំឆ្នាំ ២០១៤ ហើយក៏មាន មហាជនជាច្រើន លាននាក់ បានចូលរួម បោះឆ្នោត និងកាត់ក្តីផងដែរ។ តាមរយៈ ការបោះឆ្នោត ពីសំណាក់មហាជន ក៏បានរកឃើញ តារាស្រី -ប្រុស បានជាប់ចំណាត់ថ្នាក់ ក្នុងកម្មវិធីនេះ។

ចំពោះតារាស្រី ដែលជាប់ ចំណាត់ថ្នាក់ លេខ១ ដែលមានផ្ទៃមុខ ស្រស់ស្អាតបំផុត គឺបានទៅលើ កញ្ញា Nana  ហើយក៏មាន តារាស្រីកូរ៉េ ១៤ នាក់ទៀត ក៏បានជាប់ចំណាត់ថ្នាក់ ផងដែរ ដូចជា Suzy ជាប់លេខ ១១ Go Ara ជាប់លេខ ១៧ Taeyeon ជាប់លេខ ២៣ Song Hye Kyo ជាប់លេខ ២៧ Jessica ជាប់លេខ ៣៥ Minah ជាប់លេខ៥៣ Woori ជាប់លេខ ៥៦ Jun Ji Hyun ជាប់លេខ ៥៩  Sooyoung ជាប់លេខ ៦៤ YoonA ជាប់លេខ ៧៦ Jooyeon ជាប់លេខ ៧៨ IU ជាប់លេខ ៨៣ Hara ជាប់លេខ ៩៩ ហើយក្រៅពីនេះ គឺសុទ្ថតែតារា ស្រីបរទេសផ្សេងៗទៀត។

ទន្ទឹមនឹងនេះដែរ  តារាប្រុស ដែលជាប់លេខ១ ដែលមានផ្ទៃមុខ សង្ហារ បានទៅលើលោក Jamie Dornan  ជនជាតិ អៀរឡង់ ចំណែកឯ លោក Choi Siwon ជាប់លេខ ២ និងមានតារាប្រុសកូរ៉េ ១១នាក់ទៀត ក៏បានជាប់ចំណាត់ថ្នាក់ ផងដែរ ដូចជា Taecyeon ជាប់លេខ ១០ T.O.P ជាប់លេខ ១៨ Donghae ជាប់លេខ ៣៤  Baekhyun អាយុ ៣៨ Daniel Henney ជាប់លេខ៤៤ Taeyang ជាប់លេខ ៦១  Rain ជាប់លេខ៧៨  JongHyun ជាប់លេខ៨៤ Kim soo Hyun ជាប់លេខ៩៣  និង Dennis Oh ជាប់លេខ៩៩។

គួរបញ្ជាក់ផងដែរថា អ្នកដែលជាប់ ចំណាត់ថ្នាក់នេះ មិនមែន មានតែផ្ទៃមុខស្រស់ស្អាត មួយមុខនោះទេ ប៉ុន្តែត្រូវគួបផ្សំ មានទាំងកាយវិការ សមរម្យ រូបរាងស្រស់ស្អាត សង្ហារ អត្តចរិកល្អ និងមានប្រជាប្រិយភាព ផងដែរ៕

ចង់ដឹងថា តារាប្រុស និង ស្រី ដែលជាប់ចំណាត់ថ្នាក់ មុខស្រស់ស្អាតបំផុត ពីលេខ១ ទៅលេខ១០០ តើរូបសម្ផស្សរបស់ពួកគេ ពិតជា សាកសម ជាប់ដែររឺទេ? តោះទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖


កញ្ញា Nana ជាប់លេខ១ និងលោក Choi Siwon ជាប់លេខ២

តារាស្រី ទាំង១០០នាក់ ជាប់ជា នារីដែលមានមុខស្អាតបំផុត ៖



តារាប្រុស ទាំង១០០នាក់ ជាប់ជា ប្រុសដែលមាន មុខសង្ហារដាច់គេ ៖



ប្រភព Allkpop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]