យោង​ទៅ​តាម​ប្រភ​ព​ព័ត៌​មាន​ពី​កា​សែត​ដេលី​ ម៉េល ចេញផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៣ កក្កដា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តារា​ទូរ​ទស្សន៍​រាង​​សិច​ស៊ី​ដូច​នាឡិកា​ខ្សាច់ គឹម កាដាសៀន​ បាន​យល់​ព្រម​ថត​រូប​សិច​ស៊ី​ដាក់​គម្រប​ទស្សនា​វដ្តី​ Instyle ។នៅ​ក្នុង​រូប​ភាព​ដែល​រៀប​ចំ​ថត​ដោយ​ Milk Studios បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គឹម កាដា​សៀន​ បាន​ស្លៀក​រូ៉ប​ពណ៌​ក្រហម​ពាក់​ស្បែក​ជើង​កែង​ចោត​​កម្ពស់​ជិត​២​តឹក បង្ហាញ​គល់​ភ្លៅ​មើល​ទៅ​គួរ​ឱ្យ​ព្រឺ​ព្រួច​​ខ្លាំង​ណាស់​ ព្រម​ទាំង​មាន​រូប​ភាព​សិច​ស៊ី​​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

តារា​ទូរ​ទស្សន៍​ដែល​អន់​កម្ពស់ តែ​​មាន​អំណោយ​ផល​រូប​រាង​សិច​ស៊ី​ដូច​នាឡិកា​ខ្សាច់​រូប​នេះ ​​បាន​និយាយ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ខ្ញុំ​ថត​រូប​សិច​ស៊ី​​បែប​នេះ​ ហើយ​ខ្ញុំ​​សង្ឃឹម​ថា រូប​ថត​​របស់​ខ្ញុំ​នៅ​លើ​គម្រប​​​ទស្សនា​វដ្តី​​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ ឆាប់​ៗ​ខាង​​មុខ​នេះ​ នឹង​ទទួល​​បាន​ជោគ​ជ័យជា​មិន​ខានឡើយ ។

ជា​មួយ​គ្នា​នេះ​ដែរ លោក​ Eilich Maa Askill និពន្ធ​នាយក​ទស្សនា​វដ្តី​ Instyle បាន​និយាយ​​សរ​សើរ​នាង​ថា គឹម កាដាសៀន ​គឺ​ជា​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍​ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​មុខ​ជំនួញ​ផង​ដែរ ។ លោក​បានបន្ត​ទៀត​ថា មនុស្ស​ភាគច្រើន​​ស្គាល់​នាង ​ដូច្នេះ​​ខ្ញុំ​សង្ឃឹម​​ថា រូប​ថត​របស់​នាង​នៅ​លើ​គម្រប​ទស្សនា​វដ្តី​​ នឹង​ទាក់​ទាញ​អតិថិ​ជន​បាន​កាន់​តែ​​ច្រើន។

ទាក់​ទង​ទៅនឹង​ជីវិត​ស្នេហា​វិញ តារា​ទូរទស្សន៍​វ័យ​៣១​ឆ្នាំ​​ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​​បាន​ត្រឹម​តែ​៧២ ​ម៉ោង​ជា​មួយ​តារា​បាល់​បោះ​ Kris Humphries បាន​និយាយ​ថា បច្ចុប្បន្ន​​​ខ្ញុំ​កំពុង​​ស្វែង​យល់​ចិត្ត​​គ្នា​ជា​មួយ​ Kanye West តារា​ចម្រៀង​រ៉េប​អាមេរិក ក៏​ប៉ុន្តែ​​ខ្ញុំ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា គាត់​គឺ​ជា​ម្ចាស់​បេះ​ដូង​របស់​ខ្ញុំ​​នៅ​ឡើយ​ទេ ៕ ​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]