ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៤ ក្រុមហ៊ុន Moët Hennessy ( Cambodia) Co, Ltd. បានរៀបចំ សន្និសិទ្ធកាសែតកម្មវិធី Hennessy Artistry  2014 នៅសាល បុរីកោះពេជ្រ។ ក្រុមហ៊ុនបាន ចាប់ផ្តើម កម្មវិធី Hennessy Artistry Club Series 2014 តាំងពីខែកញ្ញា ឆ្នាំ២០១៤ នៅតាមបណ្តាល ក្លឹបធំៗ និងមានប្រជាប្រិយភាពមួយចំនួន ហើយទើបតែ បានបញ្ចប់ នៅពេលនេះ ព្រឹត្តិការណ៍តន្ត្រី ដ៏អស្ចារ្យបំផុត ប្រចាំឆ្នាំដែល អតិថិជន បាន ទន្ទឹងរង់ចាំ កម្មវិធី HENNESSY ARTISTRY 2014 បានមកដល់ហើយ!

អ្នកនាង ស៊ូ កណិកា ប្រធានគ្រប់គ្រង ម៉ាកសញ្ញា Hennessy VSOP នៃក្រុមហ៊ុន Moët Hennessy   (Cambodia) Co, Ltd. បានមាន ប្រសាសន៍ ថា “យើងផ្តល់ជូនអតិថិជនរបស់យើង នូវបទពិសោធន៍នៃ ការលាយបញ្ចូលគ្នារវាងតន្ត្រី បទភ្លេងដែលសំដែង ដោយសិល្បៈករ សិល្បៈការិនី មកពីជុំវិញ ពិភពលោករួមជាមួយ ស្រា Hennessy ដែលមានអាយុកាលដ៏វែង។ សិល្បៈករ សិល្បៈការនីគ្រប់រូប ប្តេជ្ញាបង្ហាញ ការរួមសហការសម្តែង ផ្ទាល់ដ៏អស្ចារ្យមួយនៅក្នុងរាត្រីនេះ ។


អ្នកនាង ស៊ូ កណិកា ប្រធានគ្រប់គ្រង ម៉ាកសញ្ញា Hennessy VSOP

កម្មវិធី Hennessy Artistry Cambodia 2014 បានត្រលប់មកវិញនៅក្នុង យប់នេះ ដែលរួមមាន សិល្បៈករសិល្បៈការនី ដូចជាក្រុមរាំ Katoon Network តារាចំរៀង rap Jin Hackman មកពីប្រទេស ម៉ាឡេស៊ី , DJ Yasmin និង DJ Andina មកពីប្រទេស Indonesia តារាចំរៀងល្បី ប្រចាំប្រទេស កម្ពុជា កញ្ញា មាស សុខសោភា DJ Minx មកពីប្រទេសអូស្ត្រាលី និង ក្រុមចំរៀង Diana មកពីប្រទេសកូរ៉េ។ លើសពីនេះនឹង មានតារាអាថ៌កំបាំងល្បីឈ្មោះ មួយរូបទៀតនឹង បង្ហាញខ្លួននៅក្នុង រាត្រីនេះផងដែរ ។


កញ្ញា មាស សុខសោភា , DJ Minx មកពីប្រទេសអូស្ត្រាលី និង ក្រុមចម្រៀង Diana


ក្រុមចម្រៀង Diana


តារាចំរៀង rap Jin Hackman មកពីប្រទេស ម៉ាឡេស៊ី

ប្រវត្តិស្រា HENNESSY

Richard Hennessy បានបង្កើត Maison ឡើង កាលពីឆ្នាំ១៧៦៥ ដោយអំណាចនៃក្តីសុបិន្ត ៖ ក្លាយជាស្រាកូញ៉ាក់ ល្អ បំផុតលំដាប់ ពិភពលោក។ ក្តីសុបិន្តបន្តមាន នៅក្នុង អ្វីៗទាំងអស់ ដែល Maison តំណាងឲ្យ៖ គុណភាព និងគំនិតច្នៃ ប្រឌិត។ នៅក្នុង ឆ្នាំ១៧៧៤  “កន្លែងរក្សាទុក ស្រាទំពាំង បាយជូររបស់ស្ថាបនិក” ត្រូវបានបង្កើតឡើង។ Richard Hennessy មានបំណងបង្កើតកន្លែងនេះ ដើម្បីរក្សា eaux de vie ដែលមានលក្ខណៈ ពិសេស ជាងគេបំផុត ដែល maison នឹងបង្កើតឡើង ។ ការរក្សាទុកនេះ បានក្លាយជាមូលដ្ឋានសម្រាប់ ស្រាកូញ៉ាក់ Hennessy ដែលមានកិត្តិនាម ល្បីល្បាញជាងគេបំផុត ។ ស្រាកូញ៉ាក់ចាប់ផ្តើម មានប្រជាប្រិយភាព កាន់តែខ្លាំងឡើងៗនៅ សហរដ្ឋអាមេរិក ដែលជាប្រទេស មួយទើបទទួលបាន ឯករាជ្យ ១៧ឆ្នាំមុន ។

កម្មវិធី HENNESSY ARTISTY កម្ពុជា
កម្មវិធី Hennessy Artisty កម្ពុជា, សិល្បៈនៃការលាយ បញ្ចូលគ្នាជាសកល ត្រូវបានសម្ពោធឲ្យ ដំណើរការជាលើកដំបូងនៅក្នុង ឆ្នាំ ២០១០ ដែលជាផ្នែកមួយ នៃ Hennessy VSOP នៅជុំវិញ ពិភពលោក ដើម្បីតំណាងឲ្យការលាយបញ្ចូលនៃ ភាពខុសគ្នា យ៉ាងខ្លាំង ប៉ុន្តែ ជាប្រភេទដែលបំពេញឲ្យគ្នា។ ដូចគ្នា ទៅនឹងអ្នកជំនាញលាយស្រាម្នាក់ដែល លាយបញ្ចូលគ្នា នូវ eaux-de-vie ដើម្បីផលិត ស្រាកូញ៉ាក់ ដ៏ ល្អប្រសើរមួយប្រភេទដែរ ក្នុងនោះសិល្បៈនៃការលាយបញ្ចូលគ្នាជាសកល លាយបញ្ចូលគ្នា រវាងតន្ត្រី និង ភេសជ្ជៈដើម្បីបង្កើតជា Hennessy Artistry ៕




រូបភាពៈ ប្រជុំតារាត្រូវសម្តែងនិងច្រៀង ក្នុងកម្មវិធី Hennessy Artistry Cambodia 2014

បញ្ចូលអត្ថបទដោយ៖ ទីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា