លោកអ្នកប្រហែលជាចាំបទចម្រៀងមួយបទ ដែលមានចំណងជើងថា ‹ទូរស័ព្ទប្រាប់ផង› ហើយមើលទៅ ។ វាជាបទមួយដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងនាជាង ១៤ ឆ្នាំមុន។ បទនេះជាបទរបស់តារាចម្រៀង លោក សាន ផានិត ។

បន្ទាប់ពីបាត់មុខមួយរយៈពីវិស័យសិល្បៈ លោកសាន ផានិត បានត្រឡប់មកវិញក្នុងតួនាទីជាអ្នកគ្រប់គ្រង ក្នុងផលិតកម្ម KH Promotion បើតាមប្រភពរបស់កាសែត កោះសន្តិភាព ។ ទោះបីក្នុងតួនាទី ជាអ្នកគ្រប់គ្រង លោកនៅតែបន្តការចេញអាល់ប៊ុមដែលមានបទរបស់លោក ។

មិនត្រឹមតែច្រៀងបទជាភាសាខ្មែរប៉ុណ្ណោះទេ លោក សាន ផានិត ច្រៀងបទជាភាសា អង់គ្លេស ហើយថែមទាំងទទួលការគាំទ្រជាខ្លាំងទៀតផង ។ ចំពោះបទ ‹ Tear Over My Eyes › នេះ គឺជាបទមួយទៀតរបស់លោក ជាភាសា អង់គ្លេស។ នេះគឺជាបទមនោសញ្ចេតនាមួយ ដែលគេរំពឹងទុកថាដែលនឹងទទួលការគាំទ្រច្រើនពីអ្នកគាំទ្រ ។

លោកអ្នកអាចស្តាប់បទនេះបាន តាមរយៈលីងខាងក្រោម៖

 ‹ Tear Over My Eyes › 

អត្ថបទផ្ដល់ដោយ http://www.loymong.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]