ខេត្ត​កំពង់​ចាម ៖ ​លោក​គ្រូ​មន្ត​​អាគមម្នាក់​ឈ្មោះ​សុទ្ធ កុសល អាយុ​៧២​ឆ្នាំ ​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​​ក្នុង​ភូមិ​អណ្តូង​តាឡឹង ​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃ​ឈរ ត្រូវ​បាន​មនុស្ស​វិកល​ចរិត​​ដែល​គេ​យក​មក​ព្យា​បាល​ជំងឺ​ទាញ​​ដាវ​មក​កាប់​ ប្រហារ​ចំនួន​៣​ដាវ​ចំ​ក្បាល​ ​បណ្តាល​ឱ្យ​​​រង​របួស​ធ្ងន់​។ ​

ហេតុការណ៍​នេះ​​បាន​កើតឡើង ​កាលពីវេលា​ម៉ោង​៦​និង​២០​នាទី​​ល្ងាច​ថ្ងៃទី​២ កក្កដា ២០១២ ​នៅ​នឹង​ផ្ទះ​របស់​​​លោក​គ្រូ​​មន្ត​អាគម ។ ​ជន​រង​គ្រោះ​​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​រាជ​ធានី​ ភ្នំពេញ ​ទាំង​យប់ ។ ចំណែក​​មនុស្ស​វិកល​ចរិត​​នោះ​​ត្រូវ​បាន​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ផង​ដែរ ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]