ចិន៖ បច្ចុប្បន្ន បើទោះ ជាវិទ្យាសាស្ត្រ មានការរីកចំរើន យ៉ាងសំបូរបែប ក៏ពិតមែន ក៏ប៉ុន្តែ សំរាប់មនុស្ស ដែលរពឹសដៃ មានគំនិតច្នៃប្រឌិត ខ្ពស់ នៅតែ ចូលចិត្ត ការសាកល្បង ផលិតវត្ថុ ប្លែកៗ ដោយខ្លួនឯង ដោយមិនពឹងផ្អែក ចាំតែទិញ ពីរោងចក្រ សហគ្រាស តែមួយ មុខនោះទេ ជាក់ស្តែងមានបុរស ជនជាតិចិនម្នាក់ ឈ្មោះ Xu Zhiyun បានផលិត កូនឡាន ដ៏តូចមួយ បែបសិប្បកម្ម ធ្វើដោយដៃ គ្មានជំនួយ ពីគ្រឿងម៉ាស៊ីន ធំៗឡើយ តែអាចបើកបរ បានដូចជា ឡានធម្មតា ធ្វើឲ្យមាន ការចាប់អារម្មណ៍ យ៉ាងខ្លាំង។

បុរស អាយុ ៦០ឆ្នាំ ជាជនជាតិចិន រស់នៅទីក្រុង សៀងហៃ រូបនេះ ផលិតបានឡាន ទំហំតូចមួយគ្រឿង សំរាប់បើកបរ ដោយខ្លួនឯង ដែលចំណាយអស់ប្រាក់ ប្រមាណត្រឹម ១៥០០ យ័ន ឬ ២៤៤ ដុល្លារអាមេរិក ប៉ុណ្ណោះ។ ឡានរបស់គាត់ មានប្រវែង ជាងកន្លះម៉ែត្រ (៦០ សង់ទី ម៉ែត្រ) ទទឹង ៣៥ សង់ទីម៉ែត្រ និង កំពស់វិញ ៤០សង់ទីម៉ែត្រ។ កូនឡាននេះ ដើរដោយ កំលាំងម៉ាស៊ីន ដូច ឡានទូទៅដែរ  ដោយមានហ្គែរ (accelerator) សំរាប់ជាន់ បន្ថែមល្បឿន និង ប្រព័ន្ធហ្រ្វាំង (braking) ជាដើម។ ជាងនេះទៅទៀត ក៏មាន ភ្លើងហ្វា នៅពីមុខឡាន និង ភ្លើងនៅពីក្រោយផងដែរ។ ទោះបីជា មានរូបរាង តូចពិតមែន តែលោក Xu Zhiyun បានចំណាយពេល ជិត ២ឆ្នាំ អាចផលិតឡាននេះ ចេញជា រូបរាងបាន៕


លោក Xu Zhiyun បានចំណាយពេលជិត២ ឆ្នាំដើម្បីអាច ផលិតឡានដែលតូចបំផុតមួយ


កូនឡាននោះដើរ ដោយកំលាំងម៉ាស៊ីន ដូចឡានទូទៅ ដែរ


កូនឡាន មានប្រវែង ៦០ សង់ទីម៉ែត្រ ទទឹង ៣៥ សង់ទីម៉ែត្រ និងកំពស់ ៤០ សង់ទីម៉ែត្រ


លោក Xu Zhiyun ចំណាយអស់ប្រាក់ ១៥០០ យ័ន ឬ២៤៤ ដុល្លារ អាមេរិក ដើម្បីផលិតឡាននេះ


ប្រភព៖ បរទេស 

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]