ឥណ្ឌូនេស៊ី ៖ ពិតណាស់ ប្រិយមិត្តគ្រប់គ្នា ប្រាកដជា ធ្លាប់បានលឺ ពីថ្នាំពន្យារកំនើត របស់ស្រ្តី ជាមិនខាន តែមិនធ្លាប់លឺ ថាមានថ្នាំ ពន្យាកំនើត សំរាប់បុរសឡើយ។ យ៉ាងណាមិញ កាលពី ពេលថ្មីៗនេះ ក្រុមអ្នក វិទ្យាសាស្រ្ត បានរកឃើញ និង ផលិតថ្នាំគ្រាប់ ពន្យារកំនើត សម្រាប់បុរស និងបាន អះអាងថាវាមាន ប្រសិទ្ធភាព ៩៩ ភាគរយ។

ថ្នាំគ្រាប់ពន្យារកំនើត សម្រាប់បុរសនេះ ចំរាញ់ចេញ ពីរុក្ខជាតិ នៅប្រទេសឥណ្ឌូនេស៊ី ដែលគេ បានរក ឃើញថា វាអាចឲ្យបុរស ផលិតមេជីវិតបាន ប៉ុន្តែ មិនអាចធ្វើឲ្យស្រ្តី មានផ្ទៃពោះ ឡើយ។ ការរកឃើញនេះ ត្រូវបាន ធ្វើឡើង នៅក្នុង ឆ្នាំ ១៩៨៥ បន្ទាប់ពី លោក សាស្រ្តាចារ្យ Bambang Prajogo បានលឺពាក្យ ចចាមអារាមថា កុលសម្ព័ន្ធ ដែលរស់នៅ លើកោះ Papua ប្រទេសឥណ្ឌូនេស៊ី បានយកដើម រុក្ខជាតិឈ្មោះ Gendarussa មកប្រើជា ថ្នាំពន្យារ កំនើត។ មិនតែប៉ុណ្ណោះទេ នៅក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមកនេះ លោកបាន យកសារធាតុ ចេញពីដើម រុក្ខជាតិនេះ មកសិក្សា លំអិត អំពីប្រសិទ្ធភាព របស់វា នៅក្នុងបន្ទប់ ពិសោធន៍ របស់គាត់ យ៉ាងយក ចិត្តទុកដាក់បំផុត។

លោកបានប្រាប់បណ្តាញ សារព័ត៌មានទៀតថា ធាតុផ្សំ ដែលបានពីរុក្ខជាតិនេះ គឺបានធ្វើឲ្យ មេជីវិត ឈ្មោល ចុះខ្សោយ និង មិនអាចហែលទៅ ប៉ះស៊ុត បង្កកំនើតរបស់ស្រ្តី បានឡើយ ក្នុងកំឡុង ពេល បង្កកំនើត ប៉ុន្តែ វាមិនបាន ធ្វើឲ្យប៉ះពាល់ ដល់គុណភាព និង បរិមាណ ក្នុង ដំនើរ ផលិតមេជីវិត ឈ្មោលឡើយ។

អ្វីដែលជាលក្ខណៈពិសេស របស់ថ្នាំពន្យារកំនើត បុរសនេះ គឺ យោងទៅតាម ការស្រាវជ្រាវ បង្ហាញថា ការប្រើប្រាស់ ឲ្យមានប្រសិទ្ធភាព គឺបុរសៗគ្រាន់តែ លេបវា ឲ្យបានមួយម៉ោងមុន ពេលរួម ភេទប៉ុណ្ណោះ ហើយប្រសិនបើបុរសៗ ចង់មានបុត្រ វិញនោះ គឺពួកគេ នឹងអាចបង្កកំនើត ជាធម្មតាបានវិញ ក្នុងរយៈពេលមួយខែ បន្ទាប់ពីបានប្រើប្រាស់ថ្នាំ។

គួរបញ្ជាក់ផងដែរ ថ្នាំនេះនឹងត្រូវ ដាក់លក់ ជាសាធារណៈ នៅក្នុង ឆ្នាំ ២០១៦ ក្រោយពី ចំណាយពេល ស្រាវជ្រាវ អស់ជាច្រើន ឆ្នាំកន្លងមក៕

រុក្ខជាតិឈ្មោះ Gendarussa ដែលអ្នកវិទ្យាសាស្រ្ត យកមកធ្វើជា ថ្នាំពន្យារកំនើតបុរស

ចុះប្រិយមិត្តនឹងទទួលទានថ្នាំនេះទេ ? 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]