កាលពីមុនខ្មែរឡូតធ្លាប់បានចុះផ្សាយម្តងរួចមកហើយ នូវព័ត៌មានអំពីបុរសម្នាក់ស៊ីមុខរបស់បុរសម្នាក់ទៀត ដែលមានចំនងជើងថា "មនុស្សស៊ីសាច់មនុស្ស ៖ បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀត ខាំស៊ីផ្ទៃមុខរហូតដល់ស្លាប់" ឥឡូវនេះមានបុរសម្នាក់ទៀត បានខាំស៊ីមុខនារីម្នាក់ដែលធ្វើអោយមាន ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញពិភពអិនធើណិត។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅតាមផ្លូវ Guoxi ក្នុងតំបន់ Ouhai នៃប្រទេសចិន មានបុរសម្នាក់គាត់បាន រត់ទៅកាក់មុខឡានរថយន្តនារីម្នាក់ដែលមាននាមត្រកូលថា Du ហើយបុរសម្នាក់នោះបាន ហក់ទៅវាយកញ្ចក់រថយន្តបែកខ្ទេចគួរអោយខ្លាច មួយសន្ទុះក្រោយមក Du បានរត់ចេញពីរថយន្ត ប៉ុន្តែត្រូវបានបុរសម្នាក់នោះចាប់ជាប់ហើយជិះពីលើ ខាំស៊ីមុខតែម្តងគួរអោយរន្ធត់មែនទែន។ គួរបញ្ជាក់ផងដែរថា មានអ្នកលេងអិនធើណិតជាច្រើនចាប់ផ្តើមភ័យខ្លួន ដោយសារតែហេតុការណ៍នេះវាស្រដៀងទៅនឹង រឿងប្រភេទ "Zombie"។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ  ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]