ខេត្ត​កណ្តាល​ ៖ ​ជនសង្ស័យ​ម្នាក់​ដែល​​សកម្ម​បំផុត​​ខាង​លួច និង​ធ្លាប់​ជាប់​ពន្ធ​នា​គារ​១៧​ខែ​រួច​មក​ហើយ​នោះ ពេល​ចេញ​មក​វិញ​មិន​កែ​​បែរជា​​ធ្វើ​សកម្ម​ភាព​លួច​ទៀត ហើយ​ត្រូវ​បាន​​កម្លាំង​កង​រាជ​​អាវុធ​​ហត្ថ​ខេត្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ រហូត​ដល់​កំណត់​មុខ​សញ្ញា និង​​ធ្វើ​ការ​ឃាត់​ខ្លួន​​កាល​ពីវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៣០ មិថុនា នៅ​ភូមិ​ថ្មគ ឃុំ​ថ្មគ ស្រុក​ល្វា​ឯម ​បន្ទាប់​ពី​​ជន​នេះ​ធ្វើ​សកម្ម​ភាព​ផ្លោះ​របង​ចូល​ក្នុង​ផ្ទះ​​គេ​លួច​យក​ វិទ្យុ​ទាក់​ទង (អាយឌី) ៣​គ្រឿង និង​សម្ភារ​មួយ​ចំនួន​​ទៀត ។

​លោក​ទូច ​អីុ​ណាន ​មេ​បញ្ជា​ការ​រង​ និង​ជា​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ និង​យុត្តិ​ធម៌​​ស្តីទីកង​រាជ​អាវុធ​ហត្ថ​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពីជន​រងគ្រោះ​​ឈ្មោះ​​វ៉ន ប៉ាក ​យើង​បាន​​ចាត់​កម្លាំង​តាម​ស្វែង​រក​​ចាប់​ជន​ពូកែ​លួច​នេះ​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]