បរទេស៖ ប្រិយមិត្តមាន ដឹងទេថា កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រមួយក្រុម បានរកឃើញថា ការថើបបឺត មាត់គ្នា ក្នុងរយៈពេល ត្រឹមតែ ១០វិនាទី អាចធ្វើឲ្យមាន ការចម្លងនូវ បាក់តេរី យ៉ាងហោចណាស់ ៨០លានមេរោគ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ បានយ៉ាងងាយ។

យោងតាមរបាយការណ៍ ដែលចេញដោយ ក្រុមអ្នកវិទ្យាសាស្ត្រ ប្រទេសហូឡង់ ដែលបានធ្វើការ សង្កេតទៅលើ គូស្នេហ៍ចំនួន ២១គូ និងបានរកឃើញថា ការថើបបឺតមាត់គ្នា ៩ដង ក្នុង១ថ្ងៃ គឺបានធ្វើឲ្យ មេរោគបាក់តេរី ដែលផ្ទុកនៅក្នុង ទឹកមាត់ និង អណ្តាត របស់មនុស្ស ជាង៧០០ប្រភេទ ឆ្លងទៅឲ្យ ដៃគូម្ខាងទៀត ខណៈពេលដែល ពួកគេកំពុងតែ ថើបគ្នា។

លោកសាស្ត្រាចារ្យ Remco Kort អ្នកដឹកនាំក្នុង ការស្រាវជ្រាវ នេះបាននិយាយថា “ពិតណាស់ ការថើបគឺជា រឿងសំខាន់មួយ ដែលគូស្នេហ៍មិន អាចជៀសវាងបាន ប៉ុន្តែត្រូវដឹងថា អណ្តាតរបស់ មនុស្សបានផ្ទុក មេរោគបាក់តេរី ជាច្រើននៅលើនោះ ហើយវាអាចនឹង ចម្លងទៅកាន់ មនុស្សម្នាក់ ផ្សេងទៀតបាន យ៉ាងងាយតាមរយៈ ការថើបបឺតមាត់ បែបនេះ”។ គាត់បានបន្ថែមទៀតថា “យ៉ាងណាមិញ នេះគឺជាការ ព្រមានថ្មីមួយ សម្រាប់បញ្ហា ដែលមនុស្សមិន ធ្លាប់បានដឹងពីមុនមក ហើយពួកយើងក៏ កំពុងតែធ្វើការ ស្រាវជ្រាវរកវិធី ព្យាបាលនូវ មេរោគបាក់តេរី ទាំងនេះផងដែរ”។

នេះគឺជាការ រកឃើញថ្មីមួយទៀត របស់ក្រុមអ្នក វិទ្យាសាស្រ្តក្នុងការ ដាស់តឿនទៅដល់ មនុស្សទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលដែលពួកគេ ថើបបឺតមាត់ គ្នាជាមួយគូស្នេហ៍ ឬក៏ប្តីប្រពន្ធរបស់ពួកគេ។ ម្យ៉ាងវិញទៀត ពួកគេក៏អាច ធ្វើការលាងសំអាត មាត់ឬអណ្តាត ឲ្យបានស្អាត មុននឹងថើបគ្នា ដែលនេះក៏ ជាវិធីល្អមួយដែរ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?


ប្រភព៖ ប៊ីប៊ីស៊ី

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]