រូបរាងរបស់ស្រ្តីទូទៅ ពុំមែនសុទ្ធតែមានភាពសមសួន ដូចអ្នកសម្តែង ឬតារាបង្ហាញម៉ូដនោះទេ។ ហេតុនេះហើយអ្នកត្រូវតែតុបតែងខ្លួន យ៉ាងណាឲ្យសមនឹង រូបរាងរបស់ខ្លួនអ្នក និងមើលទៅមានភាពស្រស់ស្អាត ទាក់ភ្នែកអ្នកដែលបានឃើញ ក៏ដូចជាអ្នកបានជួប។ ជាពិសេស អ្នកត្រូវចេះតែងខ្លួន ទៅតាមវិថីប្លែកៗពីគ្នា ទៅតាមរូបរាងរបស់ខ្លួនឯង។

វីធីក្នុងការតុបតែខ្លួន ឲ្យបានសមសួនតាមរូបរាង មានដូជខាងក្រោម ៖

១. ប្រសិនក របស់អ្នកធំ មានសាច់ច្រើន ឬខ្លី អ្នកគួរជ្រើសអាវណា ដែលមានរាងកជាអក្សរ V ។
២. ប្រសិនបើ ក របស់អ្នកវែងអ្នកគួរតែពាក់អាវក អណ្តើក កមូល កជ្រុង ឬកត្រង់ទើបសម នឹងអ្នក។
៣. សម្រាប់អ្នកដែលមានស្មាខ្លី ឬស្មាក្រាស់ គួរពាក់អាវដៃខ្លី។ ហើយអ្នកគួរជៀសវាងពាក់អាវ ខ្សែមួយ។
៤. សម្រាប់អ្នកដែលមានស្មាវែងស្អាត ប្រសិនបើអ្នកពាក់អាវដៃកុដ ដៃវាលជ្រៅ ឬអាវខ្សែមួយ នឹងមើលទៅស្អាតឡើងៗ។ អ្នកអាចពាក់អាវបានច្រើន ប្រភេទសម្រាប់ អ្នកដែលមានស្មាបែបនេះ។
៥. សម្រាប់អ្នកដែលមានសុដន់តូច គួរពាក់អាវមានជីប អាវកមូល ឬអាវដែលមានផ្កា ឬប៉ាក់។
៦. អ្នកដែលមានស្មាធំទូលាយខ្លាំង គួរពាក់អាវដែលមានក ជារាងអក្សរ V តែកុំឲ្យជ្រៅខ្លាំងពេក។
៧. អ្នកដែលមានសុដន់ធំ គួរតែជ្រើសរើសយកអាវ ដែលមានករាងអក្សរ V ឬអាវកជ្រុង។
៨. អ្នកដែលមានចង្កេះក្រាស់ ជើងធំ គួរជ្រើសរើសស្លៀកខោចង្កេះទាប គូទខ្លី។ អ្នកគួរចៀសវាងស្លៀកខោណា ដែលចង្អៀត ឬខោជើងប៉ាត់។ គួរស្លៀកសំពត់ ជារាងអក្សរ A ដោយអ្នកកុំ ស្លៀកសំពត់រាងជីប។
៩. អ្នកមានចង្កេះស្តើងតូច គួស្លៀកសំពត់មានជីប ឬខោចង្កេះគូទវែងមានជីប ឬខោណាដែល មានពណ៌ស្រស់។
១០. អ្នកដែលមានជើងវែងគួតែស្លៀកខោណា ដែលវែងហៀងកែងទើនសម។
១១. ចំណែកអ្នកដែលមានជើងវែង គួស្លៀកខោជើងធំ អាវខ្លួនវែង ដោយជ្រើសរើសពណ៌អាវ នឹងខោឲ្យស្រដៀងគ្នា។
១២. អ្នកដែលមានខ្លួនតូច គួរពាក់ខោអាវដែលដាច់ពីគ្នា ចៀសវាងអាវឈុត ឬពាក់អាវដែល មានឆ្នូតធំ។
១៣. អ្នកដែលមានរាងធំ គួរស្លៀកឈុតពណ៌ខ្មៅក្រម៉ៅ ឆ្នូតតូចៗ ឬ ពណ៌លាតគ្មានឆ្នូត ឬអ្នក អាចពាក់អាវឈុតបាន តែកុំឲ្យមានផ្កាស្រស់ពេក។
១៤. អ្នកដែលមានខ្លួនតូច នឹងធាត់ គួរស្លៀកពាក់ឈុតដែលមានពណ៌សាមញ្ញ មានឆ្នូត បន្តិចបន្តួច ហើយកុំប្រើគ្រឿងលំអខ្លួនខ្លាំងពេក។
១៥. អ្នកដែលមានផ្ទៃមុខធាត់មូលក្រឡំ គួរប្រើក្រវិលរាងគ្រាប់ពោត ឬក្រវិលដាំត្បូងតូចៗ។
១៦. ស្រ្តីដែលមានមុខជ្រុង គួរជ្រើសរើសពាក់ក្រវិលប្រភេទសសៃៗ វែងៗ ឬរូបត្រីកោណ។

www.dap-news.com

ប្រែសម្រួលៈ ហង់ ច័ន្ទសុបញ្ញា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]