ថៃ៖ ស្ដ្រីម្នាក់ បិះនឹងស្លាប់ ដោយសារ តែពស់ថ្លាន់ មួយក្បាល បានវារចេញ ពីក្នុងបង្គន់ របស់នាង កាល ពីយប់ ថ្ងៃទី ៣ ខែវិច្ឆិកា មុននេះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Rampeung Onlamai អាយុ ៥៧ឆ្នាំ បាននឹង កំពុងតែ ងូតទឹក នៅក្នុងផ្ទះ របស់ខ្លួន នៅភាគខាងជើង ទីក្រុង បាងកក នៅពេលដែល ពស់ថ្លាន់នោះ សុខៗ ស្រាប់តែ បង្ហាញខ្លួន ប្រុងនឹង រឹត និងអូសនាង ចូលទៅក្នុង បំពង់លូនោះ។ នាងបាននិយាយ ប្រាប់អ្នក សារព័ត៌មាន ថា ពស់នោះ  បានចាប់ផ្ដើម រឹតដៃខាង ស្ដាំនាង និងពស់នោះ ប្រុងនឹង បន្ដមករឹតក នាងបន្ថែម ទៀត។ ជាសំណាងល្អ នាងបានការពារខ្លួន ដោយប្រើ អំបោស នៅក្បែរនោះ វ៉ៃទៅវា និងស្រែកហៅ កូន ស្រី ឲ្យមក ជួយ។ 

ដោយសារតែបែបនេះ ពស់មួយក្បាលនេះ ក៏ប្រញាប់ វារចូល ទៅក្នុងបង្គន់វិញ ហើយនាង ក៏ត្រូវបាន បញ្ជូនទៅ កាន់មន្ទីរពេទ្យ ដេរ ២០ ថ្នេរ ក៏ព្រោះតែ នាងមានរបួស នៅពេលដែល នាង ត្រូវបាន វាយ ប្រហារ ដោយពស់នោះ។ ទោះជាយ៉ាងណា នាពេលនេះ ប៉ូលីសនៅក្នុងតំបន់ Samkok គឺលោក Metha Taweekunchai បានចាត់គ្នា ទៅចាប់ពស់ នោះចេញ ពីបន្ទប់ទឹក របស់ស្ដ្រីខាងលើ នោះហើយ ដែលក្រុម គ្រួសារនាង នឹងអាច ប្រើប្រាស់ បានឡើងវិញ៕

រូបភាពតំណាង

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]