ដោយសារតែជីវភាពក្រីក្រ បានបង្ខំឲ្យស្រ្ដីម្នាក់យកកូនតាមខ្លួនជានិច្ច។

ស្រ្ដីម្នាក់ដែលរស់នៅក្នុងទីក្រុង Wenzhou ប្រទេសចិន មានឈ្មោះថា Zeng គឺជាអ្នកបោសសំអាតតាមផ្លូវ ដែលតែងតែយកកូន អាយុ៣ឆ្នាំទៅតាមខ្លួនជានិច្ចនៅ ពេលដែលនាងកំពុងធ្វើការនៅលើដងផ្លូវ។

ស្រ្ដីរូបនេះមានអាយុ៤២ឆ្នាំ មកពីទីក្រុង Honghu ក្នុងខេត្ដ Hubei ។ នាងបានរៀបការជាមួយនឹង បុរសម្នាក់ដែលរស់នៅក្នុងទីក្រុង​កាលពីឆ្នាំ២០០៦។ រយៈពេល៣ឆ្នាំក្រោយមក នាងក៏ចាប់ផ្ដើមធ្វើការជាអ្នកបោសសំរាម នៅតាមដងផ្លូវ។ នាងបាននិយាយថា កូនប្រុសរបស់នាងមានអាយុ៣ឆ្នាំ ហើយដោយសារតែនាង មិនមានប្រាក់គ្រប់គ្រាន់ សម្រាប់បញ្ចូនកូនរបស់ខ្លួនទៅកន្លែងមើលថែ ក្មេងនិងគ្មាននរណជួយមើលផងនោះ នាងក៏យកកូនរបស់នាងមកកន្លែងធ្វើការតែម្ដង។

ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់ នៅពេលដែលនាងកំពុងធ្វើការ នាងក៏បានប្រើប្រាស់ខ្សែពណ៌ក្រហមចងភ្ជាប់ពីចង្កេះរបស់នាង ទៅនឹងរទេះកូនប្រុសរបស់គាត់តែម្ដង។

តើនេះជាដំណោះស្រាយដ៏ ល្អសម្រាប់នាងក្នុងការការពារកូនពីគ្រោះ ថ្នាក់មែនទេ? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]