រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ហេតុ​តែ​ចង់​​​ផ្គាប់​ចិត្ត​ស្រីស្នេហ៍​​តែ​ខ្លួន​អត់​លុយ​​មួយ​រៀល​​ក៏​សម្រេចចិត្ត​​ធ្វើ​សកម្ម​ភាព​លួច​គាស់​ផ្ទះ​​ប្អូន​ស្រី​ឯង​​យក​ទ្រព្យ​សម្បត្តិ​​មួយចំនួន ត្រូវ​បាន​ប្អូន​ស្រី​ប្តឹង​ឱ្យ​នគរបាល​​​ចាប់​ខ្លួន​បង​ប្រុស​កំហូច​ និង​​សង្សារ​ម្នាក់​​ទៀត​​ចាត់ការ​តាម​ផ្លូវ​​ច្បាប់​តែ​ម្តង ។ ​ហេតុ​ការណ៍​​នោះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​​៤ កុម្ភៈ ២០១២ ​នៅចំណុច​ផ្ទះ​លេខ​3D បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ ​ ។

ជន​កំហូច​​ឈ្មោះ​គង់ ផារដ្ឋ អាយុ​៣៣​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​​​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន ស្រុក​កំណើត​​ភូមិ​កំពង់​ចម្លង ​ឃុំ​ព្រែក​ទម្លាប់ ស្រុក​​លើក​ដែក​​ ខេត្ត​កណ្តាល ឯ​ស្រី​ស្នេហ៍​​ដែល​ត្រូវចាប​់​ខ្លួន​ដែរ​នោះ​ឈ្មោះ​ជាតិ ស៊ីវត្ថិ​ធានូ អាយុ​​២៣​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​​ផ្សារ​​ដេប៉ូ ខណ្ឌ​ទួល​គោក ​។ ​ចំណែកឯ​​ប្អូន​ស្រី​ដែល​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ​គង់ ​ផារី អាយុ​៣១​ឆ្នាំ ​ជាបុគ្គ​លិក​ធនា​គារ​ស្នាក់​នៅ​ផ្ទះកើតហេតុ​ខាង​លើ ។ សម្ភារ​​​​ដែល​បាត់​បង់​មាន​​ទូរទស្សន៍​​ពណ៌​មួយ​គ្រឿង នាឡិកា​ដៃ​២​គ្រឿង ​និង​គ្រឿងអលង្ការ​​កាឡៃ​១​ឈុត សរុប​ជា​​ប្រាក់​​ចំនួន​១.៨០០​ដុល្លារ ។

តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ស្រី​ជា​ម្ចាស់​ផ្ទះ​បាន​បិទទ្វារ​​​ផ្ទះ​ចាក់​សោ​ចោល​អត់​មាន​មនុស្ស​នៅ​​យាម​ទេ​ដោយ​នាង​រវល់​​ទៅ​លេង​ស្រុក​កំណើត​ ពេល​នោះ​ជន​កំហូច​ដឹង​ថា ប្អូន​ស្រី​​មិន​នៅ​ផ្ទះ​ក៏​បាន​បែក​គំនិត​​ធ្វើ​សកម្ម​ភាព​​លួច​គាស់​ផ្ទះ​​យក​ទ្រព្យ​សម្បត្តិ​​តែម្តង ​៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]