ភ្នំពេញ ៖ រថយន្ដកាមរីឆ្លាមពណ៌សមួយ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2F-7169បាន បើកបុករបាំងចែកទ្រូងផ្លូវ រួចហើយជ្រុល ទៅបុកដើមស្លា និង បន្ដទៅបុករថយន្ដមួយ គ្រឿងទៀត បណ្ដាលឱ្យរងការខូចខាត ដោយ ឡែកម្ចាស់រថយន្ដបង្កហេតុ និងអ្នករួមដំណើរ សរុប៥នាក់រង របួសធ្ងន់ ស្រាល ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ ដែលបានកើតឡើងបណ្ដាលមកពីអាការៈ ស្រវឹងរបស់ អ្នកបើកបរនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១២ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុមទី៦ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដថា អ្នកបើក រថយន្ដម៉ាកកាមរីឆ្លាមខាងលើនេះ ត្រូវបាន គេស្គាល់ឈ្មោះហេង ស ហៅយ៉ាវ ភេទប្រុស រួមទាំងអ្នកជិះ ក្នុងរថយន្ដដែលមិនទាន់ស្គាល់ អត្ដសញ្ញាណ ចំនួន៤នាក់ផ្សេងទៀត ក្នុង នោះមានស្ដ្រីម្នាក់ ។

បើយោងតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដខាងលើ នេះបើកតាមបណ្ដោយផ្លូវជាតិលេខ៥ពីត្បូង ទៅជើង លុះដល់ ចំណុចកើតហេតុ ស្រាប់តែ រថយន្ដជ្រុលទៅបុករបាំងចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ ហើយរថយន្ដមិនបានឈប់ នោះទេ ក៏បន្ដ ទៅបុកដើមស្លា ដែលនៅតាម ចិញ្ចើមផ្លូវ បណ្ដាលឱ្យបាក់ រួចហើយក៏ទៅ បុករថយន្ដម៉ាកទ្រីតុន មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2M-6699៩ បណ្ដាល ឱ្យរងការខូចខាត ។

ក្រោយកើតហេតុ គេសង្កេតឃើញ កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចចរាចរ បានចុះទៅវាស់វែង ដើម្បីធ្វើការដោះស្រាយ ហើយបញ្ជូនជនរងគ្រោះដែលជិះក្នុងរថយន្ដបង្កទៅកាន់មន្ទីរពេទ្យ ។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើ សមត្ថកិច្ចនឹងដោះស្រាយយ៉ាងដូចម្ដេច ចំពោះ គ្រោះថ្នាក់ចរាចរខាងលើនេះ ។
នៅក្នុងគ្រោះថ្នាក់ចរាចរនេះ ដែលបណ្ដាល ឱ្យរថយន្ដបង្កហេតុក្រឡាប់ផ្ងារជើង ត្រូវបាន សមត្ថកិច្ចស្ដីបន្ទោស ចំពោះអាការៈស្រវឹង ដែលកើតមានឡើងទៅលើអ្នកបើកបរ ។
គួរកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរ ដែលភាគច្រើនបានកើតឡើងនៅពេលយប់ តែងតែបង្កឡើង ដោយអ្នកបើកបរយានយន្ដ ទាំងនោះមានអាការៈស្រវឹងក្នុងខ្លួន ហើយ របាំងចែកទ្រូងផ្លូវនិងទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ ជាច្រើនផ្សេងទៀត បានរងការ ខូចខាត ។

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]