ភ្នំពេញ៖ រឹតតែអស្ចារ្យទៀតហើយសម្រាប់ម្ចាស់មេដាយមាសកីឡាអាស៊ី កីឡាការិនី ស៊ន សៀវម៉ី ដែលត្រូវ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្ដេចព្រះបាទ នរោត្តម សីហមុនី បានសព្វ ព្រះរាជហឬទ័យ ហើយបាន អនុញ្ញាតវីរនារី ឆ្នើមរូបនេះ ចូលគាល់នៅ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤នេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានមាន សាសន៍ថា “នៅព្រឹកថ្ងៃទី១៤ តុលានេះ មន្ដ្រីខាង ព្រះបរមរាជវាំង បានផ្ញើរលិខិត មកគណៈ កម្មាធិការ ជាតិអូឡាំពិក ដើម្បីបានអនុញ្ញាត កីឡាការិនី ស៊ន សៀវម៉ី ចូលគាល់ ព្រះមហាក្សត្រ ផ្ទាល់តែម្ដង នៅថ្ងៃទី១៨ ខែតុលា ចុងសប្ដាហ៍នេះ” ។

លោក វ៉ាត់ ចំរើន បានបន្ដទៀតថា យោងតាមលិខិតដែលផ្ញើរមក NOCC ការអនុញ្ញាតឲ្យ វីរនារី ស៊ន សៀវម៉ី ម្ចាស់ មេដាយមាស ដែលទើបដណ្ដើម បានពីការប្រកួតកីឡា Asian Games លើកទី១៧ នៅទីក្រុង Incheon សាធារណៈរដ្ឋកូរ៉េ កន្លងទៅថ្មីៗនេះ គឺជាការសព្វព្រះ រាជហឬទ័យផ្ទាល់ ពីសំណាក់ព្រះករុណា សម្ដេចព្រះបាទ នរោត្តម សីហមុនី និងសម្ដេចម៉ែ ដែលជា ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ។

គួរបញ្ជាក់ថា បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាស កីឡាអាស៊ីភ្លាម គឺប្រជាជន ខ្មែររាប់លាននាក់ បានសម្ដែង ការសាទរចំពោះ ជោគជ័យប្រវត្តិសាស្រ្ដ ក្នុងនោះសូម្បី តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកកម្ពុជា ក៏បានអបអរសាទរ នឹងអនុញ្ញាតឲ្យ សៀវម៉ី ចូលជួប សម្ដែងការគួរសមភ្លាមៗផងដែរ បន្ទាប់ពីនាងចុះពីលើ យន្ដហោះទាំង កណ្ដាលយប់ កាលពីពេលថ្មីៗ កន្លងទៅនោះ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី