មានកូនហើយក្តី ជំទាវ ស៊ន សៀវម៉ី ប្រកាសចង់ប្រកួត រកមេដាយឲ្យកម្ពុជា សាជាថ្មីនៅឆ្នាំក្រោយ

//s9.kh1.co/80/80793ccf71c80260e3cb5d0efbe30d864fa084ff.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

មានកូនហើយក្តី តែជំទាវ ស៊ន សៀវម៉ី ប្រកាសចង់ចូលរួមប្រកួត រកមេដាយឲ្យកម្ពុជា សាជាថ្មីនៅឆ្នាំក្រោយនេះ ជាលើកចុងក្រោយ

រាជធានីភ្នំពេញ ៖ ពិតណាស់ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលបច្ចុប្បន្នរូបនាង មានងារជា លោកជំទាវ ជាកីឡាការិនីឆ្នើមរបស់កម្ពុជាម្នាក់ ដោយរូបនាង ជាម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលតែងប្រារព្ធឡើងជារៀងរាល់២ឆ្នាំម្ដង រាប់តាំងពីស៊ីហ្គេមឆ្នាំ២០១៣ មកដល់ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនវិញ រូបនាងបានចូលរោងរៀបការ ចំសម័យកូវីដ ដែលពិធីត្រូវបានរៀបចំ ជាលក្ខណៈគ្រួសារ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ដែលបច្ចុប្បន្ននេះ រូបនាងនិងស្វាមី ទទួលបានចំណងដៃកូនស្រី គួរឲ្យស្រឡាញ់ម្នាក់។

ទន្ទឹមនឹងនេះ បើទោះមានគ្រួសាររួច ដល់ថ្នាក់មានកូនហើយក្តី តែថ្មីៗនេះ លោកជំទាវ ស៊ន សៀវម៉ី បានប្រាប់ឲ្យដឹងថា រូបនាងចង់ចូលរួមប្រកួតនៅឆ្នាំក្រោយនេះ ដើម្បីមានឱកាសរកមេដាយ ឲ្យកម្ពុជាសាជាថ្មី ធ្វើឲ្យមហាជនខ្មែរ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង​ ពីទំហំទឹកចិត្តរបស់លោកជំទាវ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកជំទាវ ស៊ន សៀវម៉ី 
លោកជំទាវ ស៊ន សៀវម៉ី 
លោកជំទាវ ស៊ន សៀវម៉ី 
លោកជំទាវ ស៊ន សៀវម៉ី 
លោកជំទាវ ស៊ន សៀវម៉ី និងកូនស្រី 
លោកជំទាវ ស៊ន សៀវម៉ី និងកូនស្រី 
លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី 
លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី 
រូបភាព
រូបភាព
ស៊ន សៀវម៉ី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T