សណ្ឋាគារផ្កាយ៥ ដ៏ទំនើបនៅក្នុងសៀងហៃ នឹងចាប់ផ្ដើមធ្វើការសាងសង់ ក្នុងពេលឆាប់ៗនេះហើយ ជាមួយនឹងការវិនិយោគទុនដ៏ច្រើនគឺ ៥០០ លានយ័ន។

តំបន់ឋានសួគ៌ទេសចរណ៍នេះ គឺសាងសង់នៅក្នុងរូងភ្នំដ៏ធំនៃ Tianma Shan ដែលជាភ្នំបុរាណដែលជា ទីកន្លែងរបស់ព្រះពុទ្ធគង់នៅកាលពីមុន។ ក្នុងនេះផងដែរ អគារនេះនឹងមានកម្ពស់៣ជាន់នៅលើដី និងមាន១៧ជាន់ចុះទៅក្រោម ដែលមានផ្ទៃទឹកនៅជាន់ខាងក្រោមនោះដែរ។ នៅក្នុងសណ្ឋាការនេះ ភ្ញៀវនឹងបានចូលរួមកំសាន្ដ នឹងល្បែងលេងជាច្រើន ដែលក្នុងនោះក៏មានទឹកជ្រោះធ្លាក់ពី លើនោះផងដែរ។ សណ្ឋាគារនេះត្រូវបានច្នៃប្រឌិតឡើងដោយ Jochman Martin ដែលទទួលបានពានរង្វាន់ ក្នុងការច្នៃប្រឌិតសណ្ឋាគារដ៏ល្អបំផុត។

បន្ទាប់ពីសាងសង់រួចរាល់ ប្រិយមិត្ដអាចធ្វើដំណើរកំសាន្ដ ទៅសណ្ឋាគារនោះបាន ហើយនឹងស្វែងយល់ពី សណ្ឋាគារនេះកាន់តែច្បាស់៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]