ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌចំការមន ខណៈកំពុង ដើរល្បាត បានឃាត់ខ្លួនចោរឆក់ កាបូបពីរ នាក់ ក្នុងចំណោម បក្ខពួក៣នាក់ បន្ទាប់ពីពួក គេបានធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់ ដែលកំពុងជិះម៉ូតូតែម្នាក់នៅតាម ដងផ្លូវ ហើយស្រែកផ្អើលឆោឡោកាលពី វេលាម៉ោង៨យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១២ ស្ថិតនៅតាមផ្លូវលេខ៣៦០កែងផ្លូវ លេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការ មន ។

បើតាមសមត្ថកិច្ចជនសង្ស័យទាំងនេះ គឺ ជាសិស្សវិទ្យាល័យឥន្ទ្រទេវី ហើយបក្ខពួក ម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូបាននឹងកំពុង រត់គេចខ្លួន ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះកាំង ប្រុសពេជ្រ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ឥន្ទ្រទេវី រស់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ឈ្មោះ ភូ ណាវី អាយុ១៩ឆ្នាំ រស់នៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រីឯបក្ខពួកម្នាក់ ទៀត ដែលមិនទាន់ស្គាល់ អត្ដសញ្ញាណ បាន នឹងកំពុងរត់គេចខ្លួន ។

សមត្ថកិច្ចបាននិយាយថា មុនពេលកើត ហេតុ មានស្ដ្រីម្នាក់បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅមួយគ្រឿងតែម្នាក់ឯង លុះដល់ ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង ៣ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ធ្វើសកម្មភាព ឆក់កាបូបពីស្ដ្រីរងគ្រោះ ។ ពេលនោះស្ដ្រី រងគ្រោះបានស្រែកឆោឡោ ធ្វើឱ្យមានការ ភ្ញាក់ផ្អើល ហើយក៏ឮដល់សមត្ថកិច្ច ដែលកំពុង ជិះម៉ូតូល្បាតនៅទីនោះ បាន តាមចាប់ពួកគេទាំង៣ ប៉ុន្ដែចាប ់បានតែពីរនាក់ ។
យ៉ាងណាក៏ដោយជនរងគ្រោះ សមត្ថកិច្ច មិនស្គាល់អត្ដសញ្ញាណនោះទេ ពីព្រោះ ក្រោយពេលកើតហេតុ ជនរងគ្រោះបានជិះ ម៉ូតូចេញទៅ ក្រោយទទួលបានកាបូបរបស់ ខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល  ខណ្ឌចំការមន ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅតុលាការ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]