តៃវ៉ាន់៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា តារាស្រី ល្បីឈ្មោះតៃវ៉ាន់ អារៀល លីន ដែលជាតួឯក សៀវ ឡុងនី ក្នុងរឿង The Legend of the Condor Heroes បានសំរេចចិត្ត ដឹកដៃមិត្តប្រុស ចូលរោងការ នៅថ្ងៃបុណ្យណូអែល ទី ២៤ ខែធ្នូ ខាងមុខនេះហើយ បន្ទាប់ពីបាន បញ្ចប់ការសិក្សា នៅប្រទេសអង់គ្លេសរួចមក។

នាង អារៀល លីន និង មិត្តប្រុស លោក Lin Yuchao ដែលជាអ្នកជំនួញ មានទំនាក់ទំនងស្នេហា អស់រយៈពេល ២ ឆ្នាំកន្លងមកហើយ ដែលកាលពី ពីរឆ្នាំមុន លោក Yuchao បានធ្វើដំណើរ ទៅទីក្រុង ឡុងដ៏ ដើម្បីសុំនាងរៀបការ ដែលជាថ្ងៃខួបកំនើត នាងផ្ទាល់តែម្តង។

អ្នកគ្រប់គ្រងរបស់ នាងអារៀល លីន បានឲ្យដឹងថា ដំណឹងរៀបការនេះគឺ ពិតជារឿងពិតមែន ប៉ុន្តែ ព័ត៌មានលម្អិតយ៉ាងណា ត្រូវរង់ចាំ នាងត្រលប់មកពី ប្រទេសអង់គ្លេសសិន។ អ្វីដែលជាចម្ងល់ របស់ទស្សនិកជន និងអ្នកគាំទ្រ នាង អារៀល លីន ថាតើនាងបាន ជួបមិត្តមិត្តប្រុស របស់នាង ដោយរបៀបណានោះ គឺស្ថិតក្នុងការសង្ស័យនៅឡើយ។ យ៉ាងណាមិញ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាងនិងមិត្តប្រុស បានចាប់ផ្តើម ទំនាក់ទំនងគ្នា នៅពេលដែលពួកគេ បានចូលធ្វើជាអ្នកកំដរ កូន កំលោះ កូនក្រមុំ កាលពីពីរឆ្នាំមុន។

ក្នុងការប្រកាស ថ្ងៃរៀបការនេះដែរ បានធ្វើឲ្យមិត្តភក្តិរបស់នាង មានក្តីសប្បាយរីករាយ និងអបអរសាទរ នាងពីចំងាយ តាមរយៈ Weibo ដោយសរសរថា ៖ « ខ្ញុំដឹងថាឯង គឺជាមនុស្សលាក់ការ ហើយខ្ញុំបាន អត់ទ្រាំ មិនសរសេរជូនពរឯង ជាយូរណាស់មកហើយ។ ប៉ុន្តែទីបំផុត ខ្ញុំអាចជូនពរឯង ដោយ សារធារណៈ បានហើយ ។ ដូចដែលខ្ញុំបានប្រាប់ឯង នៅទីក្រុងឡុងដ៏អីចឹង គឺត្រូវតែធ្វើជាកូនក្រមុំ ដែលរីករាយណា មិត្តសំលាញ់»។ ចំនែកឯ តារាចម្រៀងល្បីឈ្មោះ Rainie Yang ក៏បានផ្ញើសារ អបអរសាទរ ដល់មិត្តរួមអាជីពផងដែរ ដោយបានសរសេរថា ៖ « ទោះបីការរៀបការ របស់ឯងគឺជារឿង ដែលគួរឲ្យសប្បាយរីករាយ ប៉ុន្តែខ្ញុំស្ទើតែ ស្ទះដង្ហើមស្លាបបាត់ ទៅហើយ ក្នុងការលាក់រឿងសំងាត់នេះ ជូនពរឯងឲ្យ មានសេចក្តីសុខ! »។

យ៉ាងណាមិញ ក្រោយពីបានដឹងថា មនុស្សគ្រប់គ្នា បានដឹងពីដំនឹងរៀបការ របស់នាងហើយ អារៀល លីន បានសរសេរនៅលើបណ្តាញ Weibo ថា  « លាហើយ អតីតកាល » ដែលឃ្លានេះមានន័យថា នាងនឹងផ្លាស់ប្តូរទំព័រជីវិតថ្មី ចាប់ផ្តើមកសាង គ្រួសារចាប់ពីថ្ងៃរៀបការ ខាងមុខនេះតទៅ៕







 

ប្រភព ៖ lollipop

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]