Lujan ជាសួនសត្វតែមួយគត់ នៅក្នុងលោកដែលអនុញ្ញាតឲ្យ អ្នកទស្សនាចូលលេងជាមួយសត្វព្រៃកាច សាហាវដូចជា តោ ខ្លា ខ្លាឃ្មុំ ជាដើម។ សួនសត្វនេះទទួលការពេញនិយមពីអ្នកទស្សនា ព្រោះអ្នកទស្សនាអាចផ្ដល់ចំណីដល់សត្វកាចសាហាវ អង្អែលពួកវាលេងបានតាមចិត្ត។ អ្នកចាត់ការសួនសត្វនេះ មានទំនុកចិត្តថា សត្វកាចសាហាវទាំងនេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកទស្សនានោះទេ គាត់ថែមទាំង មិនទាមទារ ឲ្យអ្នកទស្សនាចុះកិច្ចសន្យា ទទូលខុសត្រូវអាយុជីវិតខ្លួនឯង ពេលប្រលែងលេងជាមួយសត្វសាហាវ។

អាថ៌កំបាំងដែលធ្វើឲ្យសត្វទាំងនេះ មានភាពស្លូតបូតនេះ គឺដោយសារការចិញ្ចឹម និង បង្ហាត់ពួកវាទាំង ពីតូចមិនឲ្យខាំគ្នាដណ្ដើមចំណី និង ឲ្យនៅមានទំនាក់ទំនងជាមួយមនុស្សរហូតដល់ពួកវា ស្គាល់ថាមនុស្ស មិនមែនជាចំណីអាហាររបស់វា។ សត្វទាំងនេះក៏ ទទួលបានអាហារប្រចាំថ្ងៃ មិនមានការស្រេកឃ្លាន ដែលអាចបណ្ដាលឲ្យយមានគ្រោះថ្នាក់ដល់អ្នកទស្សនា ។

ទោះជាយ៉ាងណាក្ដី ក៏មានក្រុមការពារសិទ្ធិសត្វ បានចោទប្រកាន់សួន នេះថារំលោភលើសិទ្ធិសត្វទាំងនេះ ព្រោះសត្វទាំងនេះគួរតែរស់នៅបែបព្រៃ មិនត្រូវផ្សាំវាឲ្យក្លាយដូចសត្វស្រុកទេ ។ អ្នកចាត់ការសួន យល់ពីហេតុផលរបស់ក្រុមការពារសត្វ តែបានលើកហេតុផលថាសត្វទាំងនេះ ជាសត្វដែលគេយកមកចិញ្ចឹម ហើយ បោះបង់ចោលមិនអាចរស់នៅដោយខ្លួនឯង ក្នុងព្រៃបានទៀតទេ។ ពួកវាត្រូវការថែរក្សាពីមនុស្ស ។ អ្នកទស្សនាភាគច្រើនបានសរសើរសួនសត្វនេះ ហើយគិតថាសត្វទាំងនេះមិនបាច់នៅក្នុងទ្រុងតូចចង្អៀត ហើយទទួលបានអាហារគ្រប់គ្រាន់ ល្អជាងសួនសត្វមួយចំនួនធំៗលើលោកនេះ។

តើប្រិយមិត្តហានទៅប្រលែងលេងជាមួយសត្វដូចរូបខាងក្រោមទេ បើមានឱកាសទៅលេងសួននេះ នៅប្រទេសអាសង់ទីន?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]