រាជធានីភ្នំពេញ ៖ ​​​ជន​សង្ស័យ​​ប្លន់​​​ប្រដាប់​អាវុធ​​​ម្នាក់​​ក្នុង​​​ចំណោម​​​​បក្ស​ពួក​ ​ពីរ​នាក់​​ បាន​ត្រូវ​សមត្ថ​កិច្ច​​​​​​នគរ​បាល​ខ​ណ្ឌ​​ចំកា​រ​មន​​​សហ​​ការ​ជា​មួយ​​ នគរ​បាល​ប៉ុស្តិ៍​​​បឹង​ទំពុន​​​​ ខណ្ឌ​មា​នជ័យ​ ចាប់​ខ្លួន​បាន​​​នៅ​ក្នុង​ភូមិ​​​សាស្ត្រ​​​សង្កាត់​​​​បឹង​ទំពុន​ កាល​ពី​​រសៀល​ថ្ងៃទី​​​២៤ មិថុនា ​។ ក្នុង​ប្រតិ​បត្តិ​ការ​​​​នេះ​ សមត្ថ​កិច្ច​​​បាន​​ឃាត់​ខ្លួន​​​​យុវ​ជន​ចំនួន​​​៨នាក់​​ផ្សេង​ទៀត​​ ក្នុង​នោះ​​​មាន​នារី​​​ម្នាក់​ដែល​​​សំងំដេក​​​នៅ​ក្នុង​បន្ទប់​​​ផ្ទះ​ សំណាក់​​​ភ្នំ​មាស​ ស្ថិត​ក្នុង​សង្កាត់​​​ផ្សារ​​ដើម​ថ្កូវ​​​ ខណ្ឌ​​ចំការ​មន​​ មក​​សួរ​នាំ​​នៅ​អធិការ​ដ្ឋា​ន​​នគ​របាល​​​ខណ្ឌ​​ផង​ដែរ​ ។

​ជន​សង្ស័យ​​ម្នាក់​ដែល​សមត្ថ​កិច្ច​​​ស្រាវ​ជ្រាវ​​​ ឃាត់​ខ្លួន​​​​បាន​នេះ​​ឈ្មោះ​ ហេង​ សុគង់​ ​អាយុ​​១៨​ឆ្នាំ​​ មានទី​លំនៅ​​​ក្នុង​សង្កាត់​​​បឹង​​ព្រលឹត​ ខណ្ឌ​​៧មករា​​ ដោយ​ឡែក​​មនុស្ស​​​៨នាក់​ផ្សេង​ទៀត​​​ ប៉ូលិស​​​កំពុង​​​ធ្វើ​ការ​​​សួរ​នាំ​នៅ​ឡើយ​ ។នៅ​ចំពោះ​មុខ​​​សមត្ថ​កិច្ច​​​ជន​ឈ្មោះ​ ហេង​ សុគង់​ បាន​សារ​ភាព​​ថា ខ្លួន​ពិត​ជា​​បាន​ធ្វើ​សកម្ម​ភាព​​​ប្លន់​ម៉ូតូ​​​ម៉ាក​ស្គូពី​​ ពណ៌​ស​ មួយ​គ្រឿង​​មែន​ពី​នារី​ម្នាក់​​​នៅ​វេលា​​រំលង​​​​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទ ​ី​១៨ មិថុនា​ ឆ្នាំ​​២០១២ ​នៅ​ក្នុង​ភូមិ​​​សាស្ត្រ​សង្កាត់​​បឹង​​កេង​កង​ទី​៣ ។ ​ខ្លួន​ត្រូវ​​​មិត្ត​ភក្តិ​​ម្នាក់​​​​បបួល​​​ជិះ​ម៉ូតូ​​ដើរ​រក​ប្លន់​​​ នៅ​ពេល​យប់​​ លុះ​ឃើញ​នារី​ម្នាក់​​​ជិះ​ម៉ូតូ​​ស្គូពី​​ម្នាក់​ឯង​​​​​ក៏​ធ្វើ​សកម្មភាព​ ​ប្លន់​តែ​ម្តង​៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]