រាជធានីភ្នំពេញ ៖ យុវជន៣នាក់ ត្រឡប់មកពីផឹកស៊ី ស្រវឹងនាំគ្នាជិះម៉ូតូ មកចូលរាំ លេងកម្សាន្ត នៅក្នុងក្លឹបកម្សាន្ត ប្លូស៊ូម តែត្រូវបាន សន្តិសុខយាម នៅក្នុងក្លឹប មិនអនុញ្ញាតឱ្យចូល ក៍ធ្វើឱ្យក្រុមយុវជន នោះខឹងបង្កជាកំហឹង ស្រែកជេរទៅ ក្រុមសន្តិសុខ រហូតឈានទៅ វាយតប់គ្នា ទៅវិញទៅមក បណ្តាលយុវជន ទាំងបីនាក់នោះ រងរបួសបែកមុខ បែកមាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១១ និង២០នាទី នៅចំណុចមុខ ក្លឹបកម្សាន្តប្លួស៊ូម តាមផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវជនរងគ្រោះទាំងបីនាក់នោះ រួមមាន ទី១. ឈ្មោះ កែវ លីហេង អាយុ២០ឆ្នាំ, ទី២. ឈ្មោះកែវ ហួត អាយុ២០ ឆ្នាំ និងទី៣. ឈ្មោះ កែវ វាសនា អាយុ២០ឆ្នាំ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតកើតហេតុ គឺមានយុវជនបីនាក់ បានជិះម៉ូតូសង់កូរ៉េ មួយគ្រឿង ចេញមកពីកន្លែងផឹកស៊ី សំដៅមកចូល រាំលេងកម្សាន្ត នៅក្នុងក្លឹបប្លូស៊ូម ខណៈមកដល់ មុខក្លឹបត្រូវក្រុម សន្តិសុខយាមនៅក្លឹប មិនអនុញ្ញាត ឱ្យចូលដោយសារតែ យុវជនទាំង បីនាក់នោះស្លៀក សំលៀកបំពាក់ចាស់ៗ និងពាក់ស្បែកជើងផ្ទាត់ ។ បន្ទាប់ពីក្រុមសន្តិសុខ បានហាមឃាត់ មិនឱ្យចូលក៏បាន ធ្វើឱ្យយុវជន ទាំងអស់នោះ មានកំហឹង ហើយក៏បានស្រែកជេរ ក្រុមសន្តិសុខ ធ្វើឱ្យក្រុមសន្តិសុខ អស់ការអត់ធ្មត់ បានដេញវាយទៅលើ ក្រុមយុវជននោះ តែក្រុមយុវជនទាំងនោះ បានវាយបកមកវិញ ។ ក្នុងការវាយតប់គ្នា ទៅវិញទៅមក បានមួយសន្ទុះ គេឃើញក្រុម យុវជនទាំងបីនាក់ ខាងលើបានរងរបួស បែកមុខបែកមាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ មកអន្តរាគមន៍ ដោយនាំខ្លួន ទាំងក្រុមសន្តិសុខ និងក្រុមយុវជន ទាំងបីនាក់នោះ ទៅកាន់អធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីធ្វើការ ដោះស្រាយគ្នា ហើយក្រុមយុវជន ទាំងនោះពុំបាន ដាក់ពាក្យបណ្តឹងនោះទេ ដោយសារគិតថា ក្រុមខ្លួនមានកំហុសដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា