ចិន៖ បុរសវ័យ ៦០ឆ្នាំម្នាក់ រងការឈឺចាប់ ត្រង់ ទ្រូង និងខ្នងអស់ ៤០ឆ្នាំ ចុងក្រោយ គ្រូពេទ្យធ្វើ X-ray  ឃើញក្នុង ពោះវៀនគាត់មាន ជាប់នូវ ម្ជុលវិទ្យាសាស្ត្រ មួយដើម ។

លោក Xu Long មានអាយុ ៦០ឆ្នាំ រស់នៅ ក្នុងទីក្រុង Jiujiang ក្នុងខេត្តជាំងស៊ី ប្រទេសចិន បាន និយាយថា នៅពេលគាត់ធ្វើជាទាហាន នៅឆ្នាំ១ ៩៧៤ គាត់បានឈឺ ចុកចាប់ ត្រង់ ក្រពះយ៉ាងខ្លាំង អស់២ថ្ងៃ ២យប់។ ក្រោយមក ពេទ្យទាហាន ក៏បានយកម្ជុល វិទ្យាសាស្ត្រមក ព្យាបាល ឲ្យគាត់ ហើយគាត់ថា ពេលពេទ្យចាក់ម្ជុលនោះ ជំងឺក្រពះគាត់ក៏ជាសះស្បើយ ភ្លាមៗតែម្តង។

ប៉ុន្តែច្រើនឆ្នាំក្រោយមក គាត់ក៏ចាប់ផ្តើមឈឺចុកចាក់ខ្លាំងត្រង់ទ្រូង និងខ្នង បន្ទាប់មកក៏ទៅ ជួបគ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យ ចេះតែនិយាយថា ជាជំងឺ មនុស្សចាស់ ។ តែពេលជំងឺកាន់តែ ធ្ងន់ធ្ងរ គ្រូពេទ្យ ក៏បាន ថត X-ray មើលក្នុងរាង កាយគាត់ ទើបដឹងថា ក្នុងខ្លួនគាត់មាន ម្ជុល វិទ្យាសាស្ត្រ ជាប់នៅក្នុងពោះវៀន។

យ៉ាងណាមិញ គ្រូពេទ្យ បានធ្វើការវះកាត់ យកម្ជុល ប្រវែងប្រមាណ ៣សង់ម៉ែត្រចេញពីក្នុងពោះវៀន របស់គាត់បានសម្រេច ។ គ្រូពេទ្យ បាននិយាយថា  ម្ជុលនេះអាច នឹងជាប់ក្នុងពោះវៀនគាត់ នៅពេលគាត់ ចាក់ម្ជុលវិទ្យាសាស្ត្រ ដោយពេទ្យ ទាហាននោះ។ គ្រូពេទ្យបន្ថែមថា ម្ជុលនេះ បានប្រែពណ៌ជា ខ្មៅនិងស្តើង ដោយសារតែវានៅ ក្នុងពោះគាត់ រយៈពេល យូរមកហើយ  ហើយម្ជុលនេះក៏ផ្លាស់ប្តូរទីតាំង តាមចលនា របស់គាត់ រហូតជាប់ នៅត្រង់ពោះវៀននេះ ។

លោក Xu Long ក៏បាននិយាយ ដោយសប្បាយចិត្តថា វាជាសំណាងល្អណាស់ ដែលលែងឈឺចុកចាប់ទៀត ហើយរូបគាត់ក៏អត់មាន ជំងឺមហារីកអ្វីដែរ៕ 

រូបភាពៈ ម្ជុលដែលគ្រូពេទ្យបានធ្វើការវះកាត់ បានចេញពីក្នុងខ្លួនបុរសនេះ 

ប្រភព Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]