ចិន៖ ស្របពេលដែលបច្ចេកវិទ្យា កំពុងតែរីកចម្រើន យ៉ាងខ្លាំងគួរឲ្យ កត់សំគាល់នោះ គេសង្កេតឃើញថា ការបង្កើតមនុស្សយន្ត សម្រាប់ជំនួសការងារ ផ្សេងៗជាច្រើនរបស់ មនុស្ស ដូចជា ការងារប្រចាំថ្ងៃ, ការងារតូចតាច និងការងារ ទាក់ទងនិង ការគ្រប់គ្រង គ្រឿងម៉ាស៊ីន ជាដើមបាន កំពុងតែត្រូវទទួលការ យកចិត្តទុកដាក់ ខ្ពស់ផងដែរ។

តួយ៉ាងដូចជា ប្រទេសចិន ដែលសព្វថ្ងៃនេះ នៅតាមភោជនីយដ្ឋាន មួយចំនួនរបស់ ប្រទេសនេះ កំពុងតែប្រើប្រាស់ មនុស្សយន្តដើម្បី ជំនួសកន្លែងរបស់ មនុស្សក្នុងការចម្អិន និងរៀបចំម្ហូប សម្រាប់អតិថិជន។ យោងតាមប្រភព របាយការណ៍ ដែលបានដកស្រង់សម្តី ម្ចាស់ហាង ភោជនីយដ្ឋានម្នាក់ ដែលគាត់ប្រើប្រាស់ មនុស្សយន្តធ្វើជា ចុងភៅ បាននិយាយថា "មនុស្សយន្ត ក៏មានសមត្ថភាព មិនចាញ់មនុស្សផងដែរ ម្យ៉ាងវិញទៀត ក្នុង១ឆ្នាំៗ ការចំណាយប្រាក់ ទៅលើវាតិចជាង ការជួលមនុស្សមក ធ្វើជាចុងភៅ ទៅទៀត ដោយវាមានតម្លៃ ត្រឹមតែ ១៥០០ដុល្លារ ប៉ុណ្ណោះ"។

លោក Cui Runguan ជាអ្នកបង្កើត ចុងភៅមនុស្សយន្ត បាននិយាយថា "មូលហេតុដែល ធ្វើឲ្យមានការបង្កើត មនុស្សយន្តទាំងនេះឡើង ក៏ព្រោះតែការងារ ក្នុងភោជនីយដ្ឋាន ត្រូវបានមនុស្ស ជាច្រើនមើលរំលង ព្រោះវានឿយហត់ច្រើន និងគួរឲ្យធុញទ្រាន់ ហើយដោយសារតែ ខ្វះកម្លាំងសម្រាប់ ការងារក្នុងផ្ទះបាយ ខ្ញុំក៏នឹកឃើញ បង្កើតវាឡើង ដើម្បីជួយសម្រួល ការងាររបស់មនុស្ស តែម្តងទៅ"។

លើសពីនេះទៀត អតិថិជនជាច្រើន ក៏បានអះអាងថា រសជាតិម្ហូប ដែលចុងភៅមនុស្សយន្ត បានធ្វើក៏ឆ្ងាញ់ មិនចាញ់ស្នាដៃ របស់មនុស្សផងដែរ ហើយវាមានអនាម័យល្អ និងសោភ័ណភាព ដ៏អស្ចារ្យផងដែរ។ ក្រៅពីនេះ អ្នកជំនាញជាច្រើន បានវិភាគថា ឆាប់ៗខាងមុខនេះ វិស័យបច្ចេកវិទ្យា នឹងដើរតួយ៉ាង សំខាន់នៅតាម បណ្តាភោជនីយដ្ឋាន នានាក្នុងពិភពលោក ដើម្បីជួយសម្រួល ការកុម្ម៉ង់ទិញ ក៏ដូចជាផ្តល់អារម្មណ៍ ប្លែកថ្មី ទៅដល់អតិថិជន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ យូធូប

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ