ក្មេងស្រីអាយុ៧ឆ្នាំ ឈ្មោះ Wang Yan បានទទួលនូវការប៉ះទង្គិចខួរក្បាលយ៉ាងខ្លាំងក្លា នៅពេលដែលនាងព្យាយាម ការពារម្ដាយរបស់នាងពី ជនអាក្រក់។

យោងទៅតាមសម្ដីបងប្រុសរបស់ក្មេងស្រីនេះ ដែលមានអាយុ២២ឆ្នាំ បាននិយាយថា ប្រហែលជា២ខែមុន ម្ដាយរបស់គាត់បានដើរនៅលើផ្លូវមួយ ក្នុងទីក្រុង Shouxian ក្នុងខេត្ដ​ Anhui ជាមួយនឹងប្អូនស្រីរបស់ខ្លួន ស្រាប់តែពេលនោះមាន បុរសម្នាក់បានចេញមក ស្កាត់ផ្លូវរបស់ពួកគាត់ និងវាយក្បាលរបស់គាត់ជាមួយនឹង ចបជីក។ ចំណែកប្អូនស្រីរបស់គាត់​បានព្យាយាមជួយម្ដាយ តែត្រូវគេក្រវាត់ចេញទៅផ្លូវ ដែលបណ្ដាលឲ្យក្បាលរបស់នាងទទួលនូវប៉ះទង្គិចដូចគ្នា។ សម្រាប់ម្ដាយរបស់គាត់ត្រូវបានស្លាប់នៅក្នុងថ្លុកឈាម ចំណេកឯប្អូនស្រីរងការប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីរយៈ២ខែក្រោយមក ប្អូនស្រីរបស់គាត់បាន ភ្លឹក ដែលឥលូវកំពុងតែខិតខំព្យាបាលដើម្បីជួយជីវិតនាង។ ក្មេងស្រីនេះកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងតំបន់ ហើយក្រុមគ្រូពេទ្យបានស្នើសុំឲ្យ គ្រួសារបញ្ចូនក្មេងនេះ ទៅមន្ទីរពេទ្យធំ ដែលបច្ចុប្បន្ននេះក្មេងស្រីនេះត្រូវបានគេ បញ្ចូនទៅមន្ទីរពេទ្យខួរក្បាលសៀងហៃ ដែលបានទទួលនូវការព្យាបានពីគ្រូពេទ្យដ៏ជំនាញ។ តែការចំណាយក៏កាន់តែច្រើន ដែលផ្ដល់ផលវិបាកដល់ក្រុមគ្រួសាររបស់ពួកគេ ព្រោះតែគ្រួសារពួកគេមានជីវភាពក្រីក្រ។  

សង្ឃឹមថានាងនឹងរួចផុតពីគ្រោះថ្នាក់នេះ ហើយនឹងមានអ្នកជួយឧបត្ថម្ភដល់ក្រុមគ្រួសារនាង ដើម្បីងាយស្រួលក្នុងការចំណាយទៅលើថ្នាំផ្សេងៗរបស់នាង៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]