ចិន៖ ម្ហូបជប៉ុន ដូចជា ស៊ូស៊ីជាដើម គឺជាម្ហូប ដែលមានតម្លៃថ្លៃ និងមានមនុស្សមួយ ចំនួនធំ ចូលចិត្ដ ទទួលទានផងដែរ។ 

ក៏ដូចជា បុរសជនជាតិចិន ម្នាក់ ដែលគាត់ ចូលចិត្ដ ទទួលទាន sashimi ដែលជាប្រភេទ អាហារជប៉ុន មានសាច់ត្រី ហាន់ជាបន្ទះ ស្ដើងៗ និងញ៉ាំដោយ ឆៅនោះ បិះនឹង សម្លាប់រូបគាត់ បន្ទាប់ពី អាហារទាំងនោះ បានប្រែក្លាយ ខ្លួនប្រាណរបស់ គាត់ពោរពេញ ទៅដោយ តេនញ៉ា ឬព្រូននោះ។ គួរបញ្ជាក់ថា បុរសម្នាក់នេះ បានធ្វើដំណើរ មកកាន់ មន្ទីរពេទ្យ ក្រោយពី ឈឺពោះ និងរមាស់ស្បែក។ បន្ទាប់ពីធ្វើការស្គេន ទើបប្រទះឃើញថា ខ្លួនប្រាណរបស់គាត់ កំពុងតែ ឆ្លងជាមួយ នឹងតេញ៉ា បន្ទាប់ពី បរិភោគ sashimi ច្រើនលើសកំណត់។ 


ជាមួយគ្នានេះ វេជ្ជបណ្ឌិត យល់ថា ម្ហូបមួយចំនួន របស់ជប៉ុន ដូចជា ត្រីឆៅ ជាដើមនេះ អាចធ្វើឲ្យ ឆ្លងរោគ។ សម្រាប់ពេលនេះ បុរសជនជាតិ ខាងលើ កំពុងតែធ្វើការ ព្យាបាល នៅក្នុង មន្ទីរពេទ្យលេខ ៨ នៃ  Guangzhou ខេត្ដ Guangdong។ 

តាមរយៈ ការស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការញ៉ាំរបស់ឆៅ ឬ ត្រីឆៅនេះ អាចបង្កឲ្យឆ្លង បារ៉ាស៊ីត។

ម្យ៉ាងវិញទៀត ការឆ្លងតេនញ៉ានេះ បានកើតឡើង ក្រោយពី ខ្លួនប្រាណស្រូបយក នូវដង្កូវ ប្រភេទ Diphyllobothrium ដែលអាចរកឃើញ នៅក្នុង ត្រីទឹកសាប ដូចជា ស៊ីម៉ុន ដែលសូម្បីតែត្រីទឹកប្រៃ ក៏អាចចែកចាយ ដង្កូវនេះផងដែរ។

សម្រាប់ករណីបែបនេះ មានការកើនឡើងច្រើន នៅក្នុងតំបន់ក្រីក្រ ដោយសារតែអនាម័យ កាន់តែ ប្រសើរឡើង និងកាន់តែកើនឡើង នៅក្នុងប្រទេស ដែលអភិវឌ្ឍន៍។


sashimi 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]