ប្រិយមិត្តទាំងអស់ប្រាកដជាបានស្គាល់នូវ ឈ្មោះ "Microsoft" ជាមិនខាន ដែលក្រុមហ៊ុន Microsoft ជាក្រុមហ៊ុនមួយដ៏ល្បីល្បាញ ផ្នែកបច្ចេកវិទ្យាកុំព្យូរទ័រ ហើយនៅពេលថ្មីៗ នេះក្រុមហ៊ុន Microsoft ទទួលរងភាពអាម៉ាសយ៉ាងខ្លាំង ដោយសារតែផលិតផលថ្មីរបស់ពួកគេ មានការរអាក់រអួលចំពេលដែល កំពុងបង្ហាញទៅដល់អ្នកយកព័ត៌មានជាច្រើន។

បើតាមយើងចាំកាលពី ១៤​ ឆ្នាំមុន (១៩៩៨) Microsoft បានទទួលរងភាពអាម៉ាសយ៉ាងខ្លាំង ដោយសារតែនៅពេលពួក គេកំពុងបង្ហាញនូវសមត្ថភាព Window របស់ពួកគេនោះស្រាប់តែ កុំព្យូទ័រគាំង (Blue Screen of the dead) ហើយនៅពេលថ្មីៗនេះ (២០១២) Microsoft បានទទួលការអាម៉ាសម្តងទៀត ដោយសារតែផលិតផល Surface របស់ពួកគេដែល ពួកគេរំពឹងទុកថា ជា iPad Killer នោះបានគាំង ចំពេលដែលគេកំពុងតែបង្ហាញដល់អ្នកកាសែត។

សូមប្រិយមិត្តមើលវីដេអូ កាលពីឆ្នាំ ១៩៩៨ និង ឆ្នាំ ២០១២ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]