បរទេស៖ សព្វថ្ងៃនេះ មីកញ្ចប់បាន ក្លាយទៅជា អាហារសាមញ្ញ និងរហ័សមួយ សម្រាប់មនុស្ស ជុំវិញ ពិភពលោក ហើយព្រោះតែរសជាតិ និងភាពងាយស្រួល ក្នុងការចម្អិនបាន ធ្វើឲ្យមនុស្ស មួយចំនួនបែរ ជាចាប់អារម្មណ៍ និងចូលចិត្តបរិភោគ វាស្ទើរតែរាល់ថ្ងៃ ទៅហើយក្នុង នោះប្រិយមិត្តរបស់ ខ្មែរឡូត ប្រហែលជា មិនតិចទេ ដែលចូលចិត្ត បរិភោគមីកញ្ចប់ នេះដែរ។

តែអ្នកទាំងអស់គ្នា ប្រហែលជា មិនទាន់បាន ដឹងរឿង ទាំង១០យ៉ាង ដែលទាក់ទង និងមីកញ្ចប់ នេះនៅឡើយទេ ដូច្នេះចាំ ខ្មែរឡូត លើកយកមក បង្ហាញឲ្យ បានដឹងទាំងអស់គ្នា៖

១.មីកញ្ចប់ដំបូងគេ ត្រូវបានចាត់ទុក ជាវត្ថុលក់ ដ៏ល្អប្រណីត ក្នុងផ្សារទំនើប



តាំងពីឆ្នាំ ១៩៥៨ ប្រជាជននៃ ប្រទេសជប៉ុន បានចាត់ទុក មីកញ្ចប់ជា របស់ដ៏ល្អបំផុត ដែលពួកគេ អាចរកទិញបាន នៅក្នុងផ្សារទំនើប ព្រោះវាជា អាហារមួយដែល មានតម្លៃថោក មានរសជាតិ និងអាចជំនួស បាយបាន១ពេលៗ នៅពេលដែល ពួកគេដាច់យ៉ៃ។

២.មីកញ្ចប់ ជាទំនិញដែល លក់ដាច់បំផុត នៅក្នុងពន្ធនាគារ Rikers

ពន្ធនាគារ Rikers ស្ថិតនៅឯ New York សហរដ្ឋអាមេរិក នៅទីនោះត្រូវ បានគេដឹងថា មានការដាក់ លក់មីកញ្ចប់ យ៉ាងធំមួយ ដែលទណ្ឌិតនៅ ទីនោះអាច ទិញមីបាន ក្នុងតម្លៃ ៣៥សេន ក្នុង១កញ្ចប់។ លើសពីនេះទៀត អ្នកយាមគុក នៅទីនោះបាន ផ្តល់ទឹកក្តៅ សម្រាប់ឲ្យ ពួកគេស្រុះមី នោះដើម្បី បរិភោគទៀតផង។

៣.ជាអាហារ ដ៏ពេញនិយម សម្រាប់អ្នក ហូបបួស



ថ្វីត្បិតតែ មីកញ្ចប់ មានរសជាតិ សាច់មាន់ សាច់គោ ក៏ដោយ តែវាក៏បាន បង្កើតនូវ រសជាតិបន្លែ ផ្សេងៗទៀត ផងដែរ ហើយនេះគឺជា ចំណុចពិសេសមួយ សម្រាប់អ្នកដែល ហូបបួសព្រោះ វាមិនមាន ជាតិសាច់ណាមួយ នៅក្នុងមីកញ្ចប់ ទាំងនោះឡើយ។

៤.វារឹតតែ មានរសជាតិ ទៅទៀតពេល ដែលបរិភោគ ដោយមិនបាច់ ស្រុះវា



មនុស្សជាច្រើន ចូលចិត្តបរិភោគ វាឆៅដោយ មិនចាំបាច់ ស្រុះឲ្យឆ្អិននោះឡើយ។ ហើយពួកគេ បាននិយាយថា ពេលដែលស្រុះ ទៅដូចជាបាត់បង់ រសជាតិអ្វីម្យ៉ាង។

៥.ពាក្យថា មីកញ្ចប់ “Ramen Noodle” គឺជាពាក្យ របស់ជប៉ុន ដែលបាន មកពីភាសាចិន
ពាក្យថា Ramen គឺជាពាក្យ របស់ជប៉ុន ដែលបានមកពី ភាសាចិន “lo mein” ដែលមានន័យថា អាហារដែល ធ្វើពីការ ស្រុះទឹកក្តៅ ទៅលើមីក្រៀម។

៦.ប្រទេសចិន មានចំនួន ប្រជាជនបរិភោគ មីកញ្ចប់ ច្រើនជាងគេ ទាំងអស់ ក្នុងពិភពលោក



តម្រូវការ មីកញ្ចប់សម្រាប់ ប្រទេសចិន ខ្ពស់ជាងបណ្តា ប្រទេសដទៃទៀត នៅលើពិភពលោក កាលពីឆ្នាំ ២០១៣ ចំនួននៃ ការបរិភោគ មីកញ្ចប់កើនឡើង រហូតដល់ទៅ ៤៦,២២០ លានកញ្ចប់។

៧.ជប៉ុន ចាត់ទុកថា មីកញ្ចប់ជា ការបង្កើតដ៏ ល្អបំផុតមួយ របស់គេ

យោងតាមការ ស្រាវជ្រាវមួយ របស់វិទ្យាស្ថានជាតិ Fuji នៃប្រទេសជប៉ុន បានបង្ហាញឲ្យ ដឹងថាប្រទេស ជប៉ុន មានមោទនភាព ក្នុងការបង្កើត មីកញ្ចប់ ហើយពួកគេ ចាត់ទុកវា ជាម្ហូបប្រចាំ ប្រទេស ទៀតផង។

៨.អ្នកប្រហែល ជាគ្រាន់តែ ចំណាយ ១៤០ដុល្លារ ប៉ុណ្ណោះ ក្នុងការបរិភោគ មីកញ្ចប់ គ្រប់ពេល ជារៀងរាល់ឆ្នាំ



ជាការពិតណាស់ មីកញ្ចប់គឺ មានតម្លៃថោក ហើយវាអាច ជំនួសអាហារ របស់យើងបាន ១ពេលដោយ ស្រួលដូច្នេះ វាក៏អាចចូលរួម ចំណែកក្នុងការ សំន្សំប្រាក់ របស់អ្នកផងដែរ។ តែយ៉ាងណាមិញ វាក៏អាចប៉ះពាល់ សុខភាពផងដែរ ប្រសិនបើអ្នក បរិភោគច្រើន លើសកម្រិត។

៩.មានសារមន្ទីរ មួយដែលដាក់ តាំងបង្ហាញ សុទ្ធតែកំប៉ុង មី

សារមន្ទីរនោះ ត្រូវបានគេហៅថា សារមន្ទីរកំប៉ុងមី ស្ថិតនៅក្នុង ទីក្រុងអូសាកា ប្រទេសជប៉ុន ដែលនៅទីនោះ មានការដាក់ បង្ហាញសុទ្ធ តែកំប៉ុងមី ហើយនៅទីនោះ ភ្ញៀវទេសចរ អាចធ្វើមីកំប៉ុង ដោយខ្លួនពួកគេផ្ទាល់។ ពួកគេអាច បន្ថែមរូបពិសេសៗ ឬក៏រសជាតិផ្សេងៗ តាមចំណូលចិត្ត របស់ពួកគេ។

១០.មីកញ្ចប់ជា អាហារដំបូង ដែលត្រូវបាន បរិភោគនៅ លើអាវកាស



លោក Momofuku Ando បានសម្រេច នូវរឿងដ៏ ភ្ញាក់ផ្អើលមួយ កាលពីឆ្នាំ ២០០៥ ដែលកាលនោះ គាត់បានយក មីកញ្ចប់ទៅ បរិភោគនៅ ក្នុងលំហអាកាស។ នេះគឺជា រឿងដ៏អស្ចារ្យមួយ។

ចំណុចទាំង១០ ខាងលើនេះ គឺជារឿងដែល ភាគច្រើនប្រិយមិត្ត ដែលនិយមបរិភោគ មីកញ្ចប់ មិនទាន់បាន ដឹងនៅឡើយនោះទេ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]