គម្រោងស្ថាបនា​សួនខាងជើងស្ពានជ្រោយចង្វារ ចាប់ផ្តើមយក មកពិភាក្សា

គម្រោងស្ថាបនាសួនច្បារនេះ ត្រូវបានគិតគូរយូរ មកហើយ និងមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ ២០១០មកម្ល៉េះ។

សាលារាជធានីភ្នំពេញ បានបើកអង្គប្រជុំស្តី ពីផលប៉ះពាល់ លើគម្រោងស្ថាបនាសួនច្បារខាង ជើងស្ពានជ្រោយ ចង្វារត្រើយខាងលិច ក្រោមអធិបតីភាព លោក នួន សុមេធ អភិបាលរងរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មាន សមាសភាពចូលរួមពីមន្ត្រីទទួលបន្ទុកជំនាញ ដើម្បីពិភាក្សា លើសម្រង់ ស្ថិតិលម្អិតចំនួនគ្រួសារប្រជាពលរដ្ឋ  និងទីតាំងលំនៅដ្ឋានដែលប៉ះពាល់ដល់គម្រោងស្ថាបនាសួនច្បារថ្មី ចាប់ពីគល់ស្ពានជ្រោយចង្វា ដល់ឃ្លាំងស្តុកប្រេង ឥន្ធនៈសូគីម៉ិច ដែលស្ថិតក្នុងសង្កាត់ឬស្សីកែវ និងខណ្ឌដូនពេញ។

ការស្ថាបនាសួនថ្មីខាងលើ ត្រូវបានចេញគោលការណ៍​ពីរាជរដ្ឋាភិបាល ហើយសាលា​រាជធានីភ្នំពេញ ត្រូវរៀបចំ ទីសួនថ្មីនេះឱ្យក្លាយជាសួនសំសាន្ត សាធារណៈដ៍ស្រស់បំព្រង សម្រាប់​ជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ ក្នុងការ លំហែកាយ ហាត់ប្រាណ ជាដើម​។ សួនថ្មី ប្រមាណជាង ២,០០០ម៉ែត្រ។

រូបសំណាកព្រះគណេស បានអភិសេកនៅលើ សួនថ្មីឈ្មោះថា សែនមនោរម្យ

ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានសម្ពោធសួនច្បារថ្មី និងអភិសេកព្រះគណេស ដើម្បីដាក់ឲ្យប្រើប្រាស់។

អត្ថបទកែសំរួលពី គេហទំព័រសាលាក្រុង

រូបភាពពីគេហទំព័រសាលាក្រុង

ផែនទីរៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]