បរទេស៖ បើទោះបីជា ពេលថ្មីៗនេះ កីឡាករលំដាប់ ពិភពលោក Cristiano Ronaldo បានទទួល ពានរង្វាន់ជា កីឡាករឆ្នើម ប្រចាំតំបន់អ៊ឺរ៉ុប និងបានពានរង្វាន់ FIFA Ballon d’Or ឆ្នាំ២០១៤ យ៉ាងណាក្តី តែចំណាត់ថ្នាក់លេខ ១ នៃតារាងកីឡាករ ល្អផ្តាច់គេរបស់ EA Sports’s FIFA 15 នៅតែបានទៅលើ កីឡាករ Messi។

យោងតាមរបាយការណ៍ ដែលបានមកពី EA Sports’s FIFA 15 បានបង្ហាញតារាង នៃចំណាត់ថ្នាក់ របស់កីឡាករ ល្អផ្តាច់គេទាំង ១០ នៅលើពិភពលោក ក្នុងនោះយើងអាច ឃើញថាខ្សែប្រយុទ្ធ របស់ក្លឹប អ្នកមានបុណ្យ Barcelona គឺកីឡាករ Lionel Messi ស្ថិតនៅលើ កំពូលតារាង ដែលតាមពីក្រោយ ដោយកីឡាករ ដ៏ឆ្នើមរបស់ Real Madrid គឺ Cristiano Ronaldo (CR7) និងមានកីឡាករ ល្បីៗជាច្រើនថែមទៀត។

គួរបញ្ជាក់ ផងដែរថា EA Sports គឺជាក្រុមហ៊ុន ដ៏ល្បីមួយក្នុង វិស័យកីឡា ដែលក្នុងនោះ គឺជាអ្នក ផលិតវីដេអូ ហ្គេមតែម្តង៕

រូបភាពកីឡាករ ក្នុងតារាង កំពូលទាំង១០ ៖

១. Lionel Messi របស់ក្លឹប Barcelona



២. Cristiano Ronaldo របស់ក្លឹប Real Madrid


៣. Arjen Robben របស់ក្លឹប Bayern Munich



៤. Zlatan Ibrahimovic របស់ក្លឹប Paris Saint-Germain



៥. Manuel Neuer របស់ក្លឹប Bayern Munich



៦. Andres Iniesta របស់ក្លឹប Barcelona



៧. Luis Suarez របស់ក្លឹប Barcelona



៨. Bastian Schweinsteiger របស់ក្លឹប Bayern Munich



៩. Franck Ribery របស់ក្លឹប Bayern Munich



១០. Eden Hazard របស់ក្លឹប Chelsea



ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]