ជាការពិត ស្នាមអុជខ្មៅ លើផ្ទៃមុខ វាអាចបំផ្លាញ សម្រស់របស់អ្នកបាន  ហើយមូលហេតុចំបង ដែលបណ្តាលឲ្យ មានស្នាមអុជខ្មៅ បែបនេះ ដោយសារតែកត្តាមួយចំនួន ដូចជា អាយុ ផ្សែងពុល សត្វល្អិតខាំ មុន កម្តៅថ្ងៃ និងបញ្ហាអរម៉ូនជាដើម។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តនឹងអាចជ្រាប ពីវិធីមួយចំនួន ដែលជួយកច្ចាត់សា្នមអុជខ្មៅ ចេញពីមុខ របស់អ្នកបាន៖

១) ប័រទឹកដោះគោ៖ ចំពោះប័រទឹកដោះគោនេះ មិនត្រឹមផ្តល់ នូវរសជាតិ ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជួយដល់ ស្បែករបស់អ្នក បាន ថែមទៀត ពីព្រោះវា មានសារធាតុ ជាតិអាស៊ីត Lactic។ វិធីប្រើ៖ យកសំឡី ទៅជ្រលក់ ជាមួយប័រទឹកដោះគោ បន្ទាប់មកលាប លើកន្លែង ដែលមាន ស្នាម អុជខ្មៅ រួចទុករយៈពេលប៉ុន្មាននាទី ចុងក្រោយ លាងទឹកត្រជាក់ចេញ។ ជាពិសេសអ្នក ក៏អាចលាយជាមួយ ទឹកក្រួចឆ្មារ ចូលក្នុង ប័រទឹកដោះគោ ក៏បានដែរ ប្រសិនបើផ្ទៃមុខរបស់អ្នក សម្បូរជាតិខ្លាញ់។

២) ទឹកក្រូចឆ្មារ៖ ដូចអ្នកបានដឹងស្រាប់ហើយថា ទឹកក្រូចឆ្មារដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យ ស្បែករបស់អ្នក សស្អាតបាន។ វិធីប្រើ៖ យកទឹកក្រូចឆ្មារ លាបលើស្នាមអុជខ្មៅ បន្ទាប់មក អ្នកត្រូវទុក ឲ្យវាស្ងួត ដោយខ្លួនឯង រយៈពេល៣០នាទី។ ចុងក្រោយលាង ទឹកត្រជាក់ចេញ ជាការស្រេច។ ចំណាំ៖ សម្រាប់ស្បែកដែលមាន លក្ខណៈខ្សោយ អ្នកអាចបន្ថែមជាមួយទឹកត្រជាក់ ចូលក្នុងទឹកក្រូចឆ្មារបាន មុននឹងលាប លើផ្ទៃមុខ។

៣)ទឹកដោះគោជូរ៖ យកទឹកដោះគោជូរ និងលាបលើមុខដែល មានស្នាមអុជខ្មៅ ដោយផ្ទាល់ ។ បន្ទាប់មក លាងសម្អាតចេញ ជាមួយទឹក ត្រជាក់ បន្ទាប់ពីទុក រយៈពេល១០នាទីហើយ ។ ចំពោះវិធីនេះ ប្រសិនបើ អ្នកអនុវត្តន៍វា នៅពេលយប់ មុនពេលចូលគេង និងលាងសម្អាត មុខចេញ នៅពេលព្រឹក នោះវាពិតជាល្អបំផុត។

៤)ល្ហុង៖ អ្នកអាចចិតល្ហុងស្រស់មួយ ស្តើងៗ  បន្ទាប់មក អ្នកយកមកបិទត្រង់ ស្នាមអុជខ្មៅ រួចទុក រយៈពេល១០នាទី ចុងក្រោយ លាងសម្អាត ជាមួយ ទឹកក្តៅឧណ្ឌៗ ។ ជាពិសេស វីធីនេះអ្នកអាច អនុវត្តន៍ ឲ្យបាន៣ ទៅ៤ថ្ងៃ នោះអ្នកនឹងឃើញលទ្ធផល ថាស្នាមអុជខ្មៅ នឹងបាត់ទៅវិញ។

៥)ដើមចន្ទន៍ក្រស្នា៖ ជាដើមធម្មជាតិមួយ ដែលអាចជួយសម្លាប់មេរោគ និងជួយប្រឆាំងភាពចាស់ បានផងដែរ។ វិធីប្រើ៖ យកម្សៅដើមចន្ទន៍ ក្រស្នា លាយជាមួយទឹកផ្កាកុលាប គ្លីសេរីន និងទឹកក្រូចឆ្មារ រួចកូរឲ្យសព្វ បន្ទាប់មក លាបលើ កន្លែងមានស្នាមអុជខ្មៅនោះ។ ចុងក្រោយ លាង ជាមួយទឹកត្រជាក់៕



ប្រភព Intersting- fact

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]