តើនេះជាការសិក្សាភាសាចិនមែនទេ?

ប្រិយមិត្ដប្រហែលជាធ្លាប់សិក្សាភាសា ចិនតាមរយៈសាលារៀនប៉ុណ្ណោះ។ តែអ្វីដែលកាន់តែប្លែកនោះ គឺសម្រាប់បច្ចុប្បន្ននេះ មានសាលាមួយដែល បានបង្រៀនភាសាចិនតាមរយៈ ប្រព័ន្ធអិនធើណេត ឬ (Online) ដែលនេះគឺជាការវិវឌ្ឍនថ្មីនៃការអប់រំ។ ប៉ុន្ដែដើម្បីទាមទារសិស្សឲ្យ បានសិក្សាកាន់តែច្រើនតាមរយៈនេះ គឺសិស្សទាំងអស់គ្នា អាចសិក្សាជាមួយនឹងគ្រូស្រីដ៏ស្រស់ស្អាត។ សាលានោះត្រូវបានគេស្គាល់ឈ្មោះថា SexyMandarin ដែលគេបានបង្ហាញនូវ៩វីដេអូ នៃការសិក្សាភាសាចិន។ សម្រាប់វីដេអូទាំងអស់នេះ អាចមើលបានសម្រាប់តែអ្នកសិក្សប៉ុណ្ណោះ។ គ្រូស្រីស្អាតនេះមាន ឈ្មោះថា Kaoru Kikuchi បានបញ្ចប់ការសិក្សាផ្នែក​ស្ថាបត្យករ ពីមហាវិទ្យាល័យ Nottingham កាលពីឆ្នាំ២០១១។ តារាម៉ូដែល និងជាអ្នកច្នៃប្រឌិតជនជាតិជប៉ុនរូបនេះ កំពុងតែផ្សព្វផ្សាយភាសាចិនកាន់តែ​ទូលំទូលាយ។

នេះគឺជាវិធីដ៏ល្អសម្រាប់ មនុស្សមួយចំនួនដែលចង់សិក្សាភាសា​ផ្សេងៗ ដោយមិនចាំបាច់ទៅសិក្សានៅ ឯសាលារៀន៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]