បរទេស៖ ជាការពិតណាស់ តារា និងមនុស្សល្បីឈ្មោះ តែងតែរស់នៅក្នុង ជីវភាពហ៊ឺហា ជាមួយនឹង ទឹកប្រាក់រាប់រយលាន ដែលអាចរកបានពី អាជីពរបស់ខ្លួន តែទាំងអស់នេះ អាចបាត់ក្នុង ពេលពព្រិចភ្នែក ប៉ុណ្ណោះ។

ហេតុការណ៍ទាំងនេះអាច កើតឡើង ដោយសារតែ មកពីកត្ដាផ្សេងៗគ្នា ដូចជា រាសីធ្លាក់ចុះ , វិបត្ដិ សេដ្ឋកិច្ច ពិភពលោក និង ផ្សេងៗ។ នៅក្នុងអំឡុងពេលដែល ពួកគេអាចរក ចំណូលបានច្រើន ដូចជា ៦០ លាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំ នោះពួកគេនឹង ប្រឈមមុខទៅនឹង ការបង់ថ្លៃពន្ធជូនរដ្ឋ ដ៏សន្ធឹកសន្ធាប់ ជាមួយនឹង ការចំណាយ ទៅលើភាព ស៊ីវិល័យ របស់ខ្លួនបន្ថែមទៀត។ ជាលទ្ធផល អ្នកមាន ប្រាក់ ទ្រព្យសម្បត្ដិហូរហៀរ ដូចជាអតីតកីឡាករប្រដាល់ Mike Tyson និង តារាស្រី ហូលីវូដ ល្បីឈ្មោះ Lindsay Lohan ដែលពួកគេ បានចំណាយច្រើន ជាងសមត្ថភាពរកបាន និងមានទុកសព្វថ្ងៃ។

សូមមើល មនុស្សល្បីឈ្មោះទាំង ៦ ដែលពី អ្នកមាន មកក្លាយជាអ្នកក្ស័យធន

១. លោក Jacky Cheung មានរហ័សនាម ជាស្ដេច heavenly មួយ ក្នុងអាស៊ី បានបាត់បង់ប្រាក់ចំនួន ៦.៣ លានដុល្លារអាមេរិក នៅពេលដែល ក្រុមហ៊ុន Lehman Brothers ដែលជាក្រុមហ៊ុន ផ្ដល់សេវាកម្ម ហរិញ្ញវត្ថុបាន ដួលរលំកាលពីឆ្នាំ ២០០៨។


២. តារាជើងចាស់ថតកុនបុរាណ ហុងកុង គឺលោក Chan Pak Cheung នាពេលនេះលោក គ្មានមួយ ប្រាក់មួយសេន ក្រោយពី ជំនួញរកស៊ីផ្ទាល់ខ្លួនរបស់ លោក បានបរាជ័យ ដែលលោកចាប់ ផ្ដើមរកស៊ីរបរនេះ តាំង ពីនៅក្មេង និងធ្លាប់ទិញរថយន្ដ៥គ្រឿង។


៣. តារាស្រីសឹង្ហបុរីដ៏ល្បីមួយរូប នាង Jacelyn Tay បានប្រកាសក្ស័យធន កាលពីឆ្នាំ ២០០០ នៅពេលដែលនាង ជំពាក់ប្រាក់ក្រុមហ៊ុនភាគហ៊ុន ជិត ៣០០,០០០ ដុល្លារ ។ 

៤. អ្នកប្រដាល់ Mike Tyson ត្រូវបានឲ្យដឹងថា គាត់អាចរកចំនូលពី ៣០០ លានដុល្លារអាមេរិក ទៅ ៤០០លាន ដុល្លារ ក្នុងអាជីពរបស់គាត់ ដែលក្នុងនោះ គាត់ក៏ចំនាយ ប្រាក់ ៣០ លានដុល្លារ សម្រាប់ជើងហោះហើរ តែម្នាក់ឯង។ តែគាត់ត្រូវបាន ប្រកាសក្ស័យធន បន្ទាប់ពីជំពាក់ប្រាក់ ២៣ លានដុល្លារអាមេរិក ដោយសារតែ ការបង់ពន្ធ ទៅលើរបស់ ប្រើប្រាស់ទំនើប និងសេវាកម្ម ដែលគាត់ជាប់ពាក់ព័ន្ធ។


៥. តារាស្រីនាង Lindsay Lohan មានវិបត្ដិហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១២ ដែលនា ពេលនោះ នាងជំពាក់ ថ្លៃបង់ពន្ធ ជាង ២៣៣,០០០ ដុល្លារអាមេរិក។



៦. តារាសម្ដែងប្រុសហូលីវូដ លោក Nicolas Cage អាចរកចំណូល ៤០លាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំ តែដោយសារតែលោកចំណាយ ហួសទៅលើ ការទិញផ្ទះ ចំនួន ១៥ខ្នង ធ្វើឲ្យលោក ជំពាក់ប្រាក់បង់ពន្ធ ជាង ១៣លានដុល្លារអាមេរិក។



ងាកមកមើល តារាសិល្បះខ្មែរវិញ ដែលតារាចម្រៀងស្រីជើងចាស់ គឺនាង អ៊ុំ គន្ធា ដែលមាន មជ្ឈដ្ឋាន អ្នកដែលធ្លាប់ ស្គាល់ពីជីវិតហ៊ឺហា របស់នាង ស្ទើរតែនាំគ្នាមិនជឿ សោះឡើយថា តារាចម្រៀងដែល ធ្លាប់រស់នៅក្នុងជីវភាព ធូរធារថ្កុំថ្កើង ស្គាល់តែពាក្យចូលហាង តុបតែងខ្លួនស៊ីវីល័យ ទៅណាមក ណាជិះរថយន្ដ និងដើរស៊ីចាយ ហ៊ឺហានោះ បែរជាធ្លាក់ខ្លួនរហូតដល់ថ្នាក់ ស្ទើរតែរកលុយ ចិញ្ចឹមជីវិតខ្លួនឯង មិនរស់ដល់ថ្នាក់ ដើររើសខ្យងខ្ចៅ និងបេះត្រកួន ព្រលឹត នៅក្នុងបឹងទឹកស្អុយ ដើម្បីយកទៅ លក់ចិញ្ចឹមជីវិតទៅវិញ។


រៀបចំដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]