បន្ទាប់ពីមានវត្តមាន រថយន្តរបស់ក្រុមហ៊ុន Google នៅក្នុងទឹកដី ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយកន្លងទៅ ឥឡូវនេះមនុស្សនៅទូទាំងពិភពលោក ជាពិសេសប្រជាពលរដ្ឋខ្មែរ អាចទស្សនាទិដ្ឋភាព ស្ទើរទូទាំងខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្រាន់តែប្រើប្រាស់ Street View


Google Maps បានក្តោបក្តាប់ ខេត្ត-ក្រុងសំខាន់ៗនៃកម្ពុជា ដូចជាភ្នំពេញ, សៀមរាប, បាត់ដំបង និងខេត្តដាច់ស្រយាលមួយចំនួន រួមមាន មណ្ឌលគីរី និងរមណីយដ្ឋាន រឺតំបន់ទេសចរណ៍ សំខាន់ៗ ដូចជាប្រាសាទអង្គរវត្ត, ភ្នំបូកគោ និងប្រាសាទព្រះវិហារ ជាដើមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ នៅមានផ្នែកសេសសល់បន្តិចទៀត ដែលគ្រោងនឹងបញ្ចប់នាពេលឆាប់ៗនេះ ខណៈវត្តមានកម្ពុជា នៅលើ Google Maps នេះ ត្រូវបានមហាជនទូទៅ រំពឹងទុកថា នឹងអាចស្រូបទាញភ្ញៀវទេសចរបរទេស កាន់តែច្រើនថែមទៀត ឲ្យមកលេងកម្ពុជា។

[រូបភាពពី Google]


              ហាងលក់សម្លៀកបំពាក់នារី Little Fashion តាមបណ្តោយផ្លូវត្រសក់ផ្អែម

                           ប្រាសាទអង្គរតូច ស្ថិតនៅទីរួមខេត្ត សៀមរាប

                                       ប្រាសាទព្រះវិហារ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]