ភ្នំពេញ៖ ថ្មីៗនេះលេចឮព័ត៌មាន គួរឲ្យភា្ញក់ផ្អើលមួយថា តារាល្បីប្រចាំបណ្តាញ ទំនាក់ទំនង សង្គម Facebook លោក PeyPey Dy បានជួបគ្រោះថ្នាក់ចរាចរណ៍ មួយកាលពីយប់មិញនេះ ដោយលោក រងរបួស បែកក្បាលល្បី សុះសាយពេញបណ្តាញមួយនេះ ។

លោក PeyPey Dy បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមាននារីរូបស្អាត ម្នាក់ មានឈ្មោះក្នុង Facebook  “Oun Linlin” បានបង្ហោះរូបថតមួយសន្លឹក បង្ហាញឲ្យឃើញថា PeyPey Dy និងមិត្តភក្តិបានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលហូរឈាមជោគថ្នល់ កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ម្សិលមិញនេះ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មាន នរណាម្នាក់ដឹងទេថា រូបលោកមានស្ថានភាព យ៉ាងណាទេ ដោយម្ចាស់សាម៉ីខ្លួន អ្នកបង្ហោះរូប នេះគ្រាន់ តែសរសេរសារខ្លីថា “RIP b K K Kon Kat & Peypey dy.. Yub Minh Kort drink a lot pek hz Kort Accident lov men deng mix hz te Tim play chat with knea day mun sos”ដែលមានន័យថា “ចូលរួមសោកស្តាផង បងK K Kon Kat & Peypey dy យប់ មិញគាត់ផឹកស្រាច្រើនពេក ហើយគាត់ជួបគ្រោះថ្នាក់ ឥឡូវនេះមិនទាន់ ដឹងថាម៉េចទេ …….” ។

តាមរយៈសារខ្លីនេះ បានសរបញ្ជាក់ថាលោក Pey Pey Dy ពិតជាបានជួបគ្រោះថ្នាក់ ពិតប្រាកដមែន ហើយគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីការ សេពគ្រឿង ស្រវឹងច្រើនហួស កំណត់ ទើបធ្វើឲ្យ លោកជួប ឧប្បទ្ទេវហេតុ បែបនេះតែម្តងទៅ ។

ធាតុពិតទៅអ្វីៗគ្រប់យ៉ាងដែលគេដាក់បង្ហោះនៅលើFacebookនោះគ្រាន់តែជាការទាក់ ទាញអារម្មណ៍ ទាមទារ ការចាប់អារម្មណ៍ ពីទស្សនិកជនកាន់តែច្រើនប៉ុណ្ណោះ ព្រោះថាការជួប គ្រោះថ្នាក់ ចរាចរណ៍ របស់លោកគ្រាន់ តែជាឈុតមួយក្នុង ការសម្តែងតែប៉ុណ្ណោះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy