ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ នៅក្នុងបណ្ដាញ ទំនាក់ទំនង សង្គមយក្ស ហ្វេសប៊ុក មានអ្នកប្រើ ប្រាស់ជាច្រើន បានចែកចាយ វីដេអូឃ្លីបខ្លីៗ ដែលបង្ហោះឡើង ពីទំព័រ ហ្វេសប៊ុក ក្មេងស្រីជំទង់ម្នាក់ ដែលទើបតែបង្កើតឡើង នាដើមខែ សីហាមុននេះបន្ដិច។

បើតាមការដកស្រង់ពីហ្វេសប៊ុក បានឲ្យស្គាល់ ឈ្មោះនាងថា កានីកា (kanika) ជាជនជាតិខ្មែរ ដែលនាពេលនេះ ទំព័ររបស់នាង មានអ្នកចុច like ជាង ២ម៉ឺន Likes មិនដល់ នឹងមួយខែផង បន្ទាប់ពីថ្ងៃ ដែលបង្កើតនោះ។ ជាការពិតណាស់ គេតែងតែប្រទះឃើញនាង បង្ហោះវីដេអូឃ្លីបខ្លីៗ ដែលធ្វើឲ្យអ្នក តាមដាននាង ចុច like និងចែកចាយ វីដេអូនោះ យ៉ាងគគ្រឹកគគ្រេង មិនលស់ថ្ងៃ។ អ្វីដែលគួរឲ្យ កត់សំគាល់ និងចាប់អារម្មណ៍ ពីវីដេអូទាំង នោះ គឺនាងនិយាយកំប្លែងបែបស្ងួត និងសាច់រឿង កំប្លែងនោះ គឺខុសគ្នា ពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលនេះអាចនិយាយថា នាងពិតជាមានភាព ប៊ិនប្រសប់ និងជំនាញពីធម្មជាតិ ។

ប្រិយមិត្ដ អាចចុច មើលវីដេអូខាងក្រោម ដែលបានដកស្រង់ពី ទំព័រហ្វេសប៊ុករបស់នាង


ចុះសម្រាប់ប្រិយមិត្ដ ធ្លាប់ទស្សនា វីដេអូឃ្លីបរបស់នាង ពីមុនហើយឬនៅ?

រៀបចំដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]