ឥណ្ឌា៖ ដើម្បីព្យាបាលជំងឺ និង ទទួលបានភាព ជោគជ័យ ប្រជាជនឥណ្ឌា ជាច្រើនរូប បានលះបង់ខ្លួន ដើម្បីឲ្យគេគប់ផ្លែដូង ចំក្បាល ដែលពេលខ្លះ ពួកគេ រងរបួសយ៉ាងធ្ងន់ធ្ងរ។

តាមប្រភពព័ត៌មាន របស់អង់គ្លេស បានឲ្យដឹងថាប្រជាជន ជាច្រើនពាន់នាក់ បានមកដល់រដ្ឋ Tamil Nadu ភាគខាងត្បូង ប្រទេសឥណ្ឌា ដើម្បីមកទទួល ពរជ័យ ជារៀងរាល់ឆ្នាំ។ នៅក្នុងនោះ មាន បុរស ស្ដ្រី និងកូនក្មេង នាំគ្នា អង្គុយជាជួរ ដើម្បីឲ្យព្រះ ជូនផ្លែដូង ដ៏ធំ និងទម្លាក់ចំ លលាដ៏ក្បាល របស់ពួកគេ។ ជាមួយគ្នានោះ បានបន្ដឲ្យដឹងថា អ្នកទាំងនោះមាន មួយចំនួន បាន រងការឈឺចាប់ ញាក់ និងគ្រញែងខ្លួន ខណៈពេលដែល ពួកគេ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្នុងតំបន់ ដើម្បីធ្វើការ ព្យាបាល របួសដ៏ធ្ងន់ធ្ងរនេះ។ ចំពោះហេតុការណ៍ទាំងនេះ ត្រូវបាន ក្រុមគ្រូពេទ្យ ធ្វើការព្រមាន ដល់អ្នកទាំងនេះ ព្រោះទង្វើរបែបនេះ អាចបង្ក ឲ្យមាន គ្រោះថ្នាក់ ដល់អាយុ ជីវិត ដោយមិនដឹងខ្លួន។

យ៉ាងណាមិញ ប្រពៃណីមួយនេះ មិនត្រូវបាន ប្រជាពលរដ្ឋបញ្ឈប់នោះទេ ដែលទោះបីជាមាន សេចក្ដីព្រមានក៏ដោយ ដោយសារតែពួកគេយល់ថា នេះ ជាប្រពៃណី ដែលមានតាំងពី សតវត្សទី ១៩។ 

សូមមើលរូបភាព៖







សូមទស្សនាវីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]