​ក្រុង​ប៉ោយប៉ែត ៖ ​ជន​រងគ្រោះ​ម្នាក់​បាន​រង​របួសដោយ​ត្រូវ​គេ​ចាក់​នឹង​ដែក​ច្បូក​ ព្រោះ​តែ​ចូល​សួរ​នាំ​រឿង​​គេ​ជេរ​ប្រពន្ធ​ ប៉ុន្តែ​ជន​ដៃ​ដល់​ក៏​ត្រូវ​បាន​​កម្លាំង​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ធ្វើ​ការ​ ​ឃាត់​​ខ្លួន​ភ្លាមៗ​ផង​ដែរ​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៨​នាទី​យប់​ថ្ងៃទី​១៧ មិថុនា ២០១២ ក្នុង​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយ​ប៉ែត។

ជន​រង​គ្រោះ​ឈ្មោះ​វ៉ាន់ ​ណាក់ អាយុ​៣១​ឆ្នាំ​ ​ជា​កម្ម​ករ​មាន​ទី​លំនៅ​​ក្នុង​ភូមិ​កើតហេតុ ឯ​ជន​ដៃ​ដល់​ឈ្មោះ​ខ.ត្រា ភេទប្រុស អាយុ​៥៥​ឆ្នាំ ​​ប្រកប​​របរ​ជា​អ្នក​ជ្រែ​អីវ៉ាន់​ចេញ​-ចូល​​ដីថៃ​ ស្នាក់​នៅ​ក្នុង​អគារ​អតីត​ស្ថានីយ​រថភ្លើង​ចាស់​ក្នុង​​ភូមិ​កើត​ហេតុ​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]