ហុងកុងៈ យោងតាមគេហទំព័រសិង្ហបុរី ” Channel News Asia” ចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ថា មានករណីរញ្ជួយដីនៅឆ្នេរសមុទ្រខាងកើតប្រទេសជប៉ុន ដោយមានកម្រិតរញ្ជួយ៦,៤រ៉ិចទ័រ ។

ក្រុមអ្នកភូមិសាស្ដ្រសហរដ្ឋអាមេរិកបានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះមានករណីរញ្ជួយដីកើតឡើងនៅឆ្នេរសមុទ្រ ខាងកើតនៃកោះ ហុងស៊ូ ក្នុងកម្រិត៦,៤រ៉ិចទ័រ ។

ក្រុមអ្នកភូមិសាស្ដ្រសហរដ្ឋអាមេរិកបានបន្ដថា រយៈចម្ងាយនៃការរញ្ជួយដីមាន៣១គីឡូម៉ែត្រ ហើយបានកើត ឡើងនៅម៉ោង៥និង៣២នាទីព្រឹកថ្ងៃនេះ និងមានរយៈចម្ងាយ១៤០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុង ស៊ិនដៃ។

គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០១១ ជប៉ុនរងគ្រោះដោយករញ្ជួយដី និងព្យុះស៊ូណាមិ ក្នុងកម្រិត៩.០ រ៉ិចទ័រ ដោយ បណ្ដាលពលរដ្ឋប្រមាណ១៩ពាន់នាក់បាត់បង់ជីវិត និងបំផ្លិចបំផ្លាញរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ហ្វុយកូស៊ី ម៉ា ទៀតផង ។

www.dap-news.com

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]