មានអ្នកទេសចរណ៍ ក៏ដូចជាអ្នកដែលរស់នៅក្បែរ កំផែងបុរាណដ៏ខ្ពស់ មួយកន្លែង បានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ ពួកគេបានឃើញមាន ស្ត្រីចំណាស់ម្នាក់ តោងកំផែងជញ្ជាំងបុរាណនោះ ឡើងដោយគ្មានខ្លាចញញើត ហើយគ្មានឧបករណ៍ជំនួយអ្វីឡើយ។

តាមប្រភពព័ត៌មានបានអោយដឹងថា​ មានស្រ្តីចំនាស់ម្នាក់ បានតោងឡើងកំផែងបុរាណដែលមានកំពស់ ដល់ទៅ ២០ ម៉ែត្រ ដែលកំផែងបុរាណនេះ ត្រូវបានសាងសង់ដោយ ស្តេចនៃរាជ្យវង្ស Ming ក្នុងបំនងការពារសត្រូវឈ្លានពាន ដែលមានឈ្មោះថា "City Wall of Nanjing" ស្ថិតនៅ ក្រុង Najing ប្រទេសចិន។ គាត់បានប្រាប់ប៉ូលិសថា គាត់បានឡើង កំផែងបុរាណនោះតាំងពីតូចម្ល៉េះ តែទោះជាយ៉ាងណាក៏ដោយក៏ ប៉ូលិសបានធ្វើការព្រមានគាត់ កុំអោយធ្វើបែបនេះត​ទៅទៀតព្រោះវាគ្រោះថា្នក់ខ្លាំងណាស់។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]