រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើលញដេកស្លាប់នៅមាត់ផ្លូវក្រួសក្រហមមួយកន្លែងដិតដាម ដោយឈាមជោកក្បាល និងខ្លួន ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣ កុម្ភៈ ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយករណីនេះត្រូវបានគេសង្ស័យថា ជារឿងគំនុំមិនមែនជាអំពើប្លន់ទេ ព្រោះម៉ូតូជនរងគ្រោះមិនមានបាត់ទៅណាឡើយ និងសូម្បីតែសម្ភារនៅលើម៉ូតូក៏មិនមានបាត់បង់អ្វីដែរ។
បើតាមនារីជាសង្សាជនរងគ្រោះបានឱ្យដឹងថា អំពើមនុស្សឃាតនេះបានកើតឡើងតាំងពីវេលាម៉ោងជាង៩យប់ថ្ងៃទី២ កុម្ភៈ ២០១២ ម៉្លេះ ប៉ុន្តែគ្មាននរណាប្រទះឃើញហេតុការណ៍នេះ ហើយទៅរាយការណ៍ប្រាប់ប៉ូលិសឡើយ...ម្យ៉ាងរូបនាងជាសង្សារត្រូវក្រុមជនដៃដល់វាយសន្លប់ស្តូកស្តឹងមួយយប់ទល់ភ្លឺ និងសម្រាតខោរំលោភសេពសន្ថវៈទៀតផង ទាល់តែព្រឹកព្រលឹមស្រាងឡើង ទើបមានអ្នកដំណើរប្រទះឃើញហើយក៏ផ្អើលឆោឡោដល់ប៉ូលិស។
បុរសរងគ្រោះឈ្មោះលឿង សុខលាភ អាយុ៣២ឆ្នាំ ជាមន្ត្រីសណ្តាប់ធ្នាប់ខណ្ឌសែនសុខ ចំណែកនារីជាសង្សារឈ្មោះគង់ សុវន អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នារីរងគ្រោះដែលកំពុងសម្រាកនៅលើគ្រែពេទ្យបានឱ្យដឹងថា នៅយប់កើតហេតុនោះ នាង និងបុរសជាសង្សារបានណាត់ជួបគ្នានៅកន្លែងស្ងាត់ខាងលើ ហើយសាសងគ្នាពីនេះពីនោះ ដឹងអី ស្រាប់តែមានជន២នាក់ជិះម៉ូតូមកដល់រួចហើយប្រើដំបងវាយយ៉ាងសន្ធាប់ទៅលើប្រុសស្នេហ៍របស់នាង... ពេលនោះនាងបានចូលទៅឃាត់ ក៏ត្រូវជនកំណាចទាង២នោះហក់ទាត់ធាក់ និងដាល់នាងឡើងពោរមុខរហូតដល់សន្លប់លែងដឹងអ្វីទាំងអស់...។
នាង គង់ សុវន បាននិយាយទៀតថា បន្ទាប់ពីសន្លប់ គឺនាងលែងដឹងអ្វីអស់ហើយ... លុះព្រលឹមស្រាងៗ ទើបនាងដឹងខ្លួនឡើងវិញ ក៏យល់ថា មុខឡើងហើម ហើយខោត្រូវបានគេស្រាតទាំងក្រៅ និងក្នុង និងមានអារម្មណ៍ថា ឈឺប្រដាប់ភេទ ចំណែកបងលឿង សុខលាភ ដេកស្លាប់ដិតដាមដោយឈាម... បន្ទាប់មកក៏រហ័សទៅមណ្ឌលសុខភាពឃ្មួញ និងប្តឹងប៉ូលិស៕
ដោយប្រុសកោះ
ដកស្រង់ពី គេហទំព័រ កោះសន្តិភាព
សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]