រាជធានីភ្នំពេញ​​​ ៖ រថយន្ត​ម៉ាក​កូរ៉ូឡា​ ​​បើក​ដោយ​ស្ត្រី​​ម្នាក់​​បត់​ចូល​វិទ្យាល័យ​ជា​ ស៊ីម​សន្ធរ​ម៉ុក ​ជ្រុល​ទៅ​បុក​ជា​មួយ​​ម៉ូតូ​ម៉ាក​​គុប ​បណ្តាល​ឱ្យ​ស្ត្រី​​ម្នាក់​រង​របួស ហើយ​ត្រូវ​​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​កាល់​​ម៉ែត ។ គ្រោះ​ថ្នាក់​​​ចរាចរណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៥​និង​៥​នាទី​ល្ងាច​​ថ្ងៃ​ទី​១៥ មិថុនា ​ឆ្នាំ​២០១២ ​តាម​មហាវិថី​កម្ពុជា​​ក្រោម​ ​​សង្កាត់​​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​​​ថា ​រថយន្ត​ម៉ាក​កូរ៉ូឡា​នោះ​ ​បើក​ដោយ​ស្រ្តី​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​​បត់​ឆ្វេង​​ដៃ​ចូល​វិទ្យា​ល័យ​ជា​ ស៊ីម សន្ធរ​ម៉ុក ហើយ​បុក​ជា​​មួយ​ម៉ូតូ​ម៉ាក​គុប ​​ដែល​ធ្វើ​ដំណើរ​​ពី​លិច​ទៅ​កើត​​ បើក​ដោយ​​ស្ត្រី​​ម្នាក់​ ។ ​អ្នក​បើក​​ម៉ូតូ​​រង​របួស​​ជើងត្រូវ​គេ​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ។

​​​​ប៉ូលិស​​ទៅ​កន្លែង​​កើត​ហេតុ​ ដើម្បី​សម្រួ​ល​ចរាចរណ៍​ និង​វាស់​វែង​​ប្រុង​នាំ​យក​ទៅ​ដោះ​ស្រាយ​​ តែ​ភាគី​ទាំង​ពីរ​​សម្រប​សម្រួល​គ្នា​ដោយ​ខាង​រថយន្ត​​ជួយ​ចេញ​ថ្លៃ​ព្យាបាល​​ស្រ្តី​រងរបួស​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]