បាត់ដំបង៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តធ្វើការឃាត់ខ្លួនជន សង្ស័យបានម្នាក់ និងរឹបអូសបានវត្ថុតាង ម៉ាទឹកកក ១កញ្ចប់តូច កាលពីវេលា ម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២  នៅចំណុចមុខ ផ្ទះសំណាក់ ឡាក់លៀងលីហេង ស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង បាត់ដំបង ខេត្តបាត់ដំបង។

លោក ខៀវ ឈឿត នាយរងការិយាល័យ  ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ច ឃាត់ខ្លួនបាន មានឈ្មោះ គង់ ពិសិដ្ឋ ហៅឡេះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសូភី ២សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោក ខៀវ ឈឿត បានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាល បានរាយការណ៍មកថា មានករណី ចែកចាយថ្នាំញៀន នៅម្តុំមុខផ្ទះសំណាក់ ឡាក់ លៀង លីហេង ស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បន្ទាប់មកលោកបាន បញ្ជារកម្លាំង ឲ្យចុះធ្វើការឃាត់ខ្លួន បានជាក់ស្តែង និង រឹបអូសបាន ថ្នាំញៀន ប្រភេទម៉ាទឹកកក ១កញ្ចប់តូច នាំយកមកការិយាល័យ ដើម្បីសាកសួរចម្លើយ។

ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះ មិនមែនជា របស់ខ្លួនទេ គឺគ្រាន់ តែបានកាន់ឲ្យគេ យកទៅ ឲ្យអ្នកទិញ ប៉ុណ្ណោះ ពេលកាន់យកឲ្យគេ បានហើយ គេបានឲ្យថ្នាំ យកមកប្រើប្រាស់ខ្លួនឯង គឺខ្លួនមិនបាន ជួញដូរ ខ្លួនឯងទេ។ ការកាន់ថ្នាំញៀននេះ គឺខ្លួនទើបតែបានកាន់ ឲ្យគេចំនួន៥ដង ក្នុងរយៈពេល ជាងកន្លះខែ មកហើយ។ លុះដល់ថ្ងៃចុងក្រោយ ក៏ត្រូវសមត្ថកិច្ចចាប់ បានតែម្តង។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និង វត្ថុតាង ទៅតុលាការខេត្ត ដើម្បី ចាត់ការបន្តតាមច្បាប់៕

www.dap-news.com

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]