ភ្នំពេញ៖ តារាចម្រៀង សំឡេងពីរោះ បែបស្រគត់ស្រគំ ត្រូវចិត្តយុវវ័យ និងតារាភាពយន្ តល្បីល្បាញ កញ្ញា សុខ ពិសី ជាស្រីស្អាតដាច់គេ ក្នុងផលិតកម្ម សាន់ដេ កំពុងតែឡើងកូដស្រឺតៗ បន្ទាប់ពីចេញអាល់ប៊ុម ចម្រៀងម្នាក់ឯង និង បានសម្ដែងជាតួឯក ព្រមៗគ្នា ធ្វើឲ្យនាងស្ទុះឡើង ភ្លាមៗតែម្ដង ។ បើទោះបីជា សុខ ពិសី គ្មានក្បាច់រាំដូច ឱក សុគន្ធ កញ្ញា ឬ ក៏ មាស សុខសោភា តែតំណែងនាង ក្នុងអាជីពចម្រៀង គឺមិនចាញ់គ្នាឡើយ ។

ថ្មីៗនេះ សុខ ពិសី ត្រូវបាន មនុស្សមិនស្គាល់មុខ បង្កើតគណនី ហ្វេសបុកក្លែងក្លាយ បន្លំធ្វើជាអ្នកគាំទ្រនាង រួចក៏បង្ហោះរូបភាព កាត់តរវាងនាង និង អ្នកគាំទ្រដែល តែងតែហៅនាង ថា "ម៉ាក់សីៗ" ទៅនឹងសត្វស្វា ដែលជារឿងមួយ មើលងាយនាង និង អ្នកគាំទ្រនាង ខ្លាំងណាស់ ។ មិនគ្រប់គ្រាន់ ជនអគតិនោះ ថែមទាំងកាត់ត រូបភាពនាង ជាមួយសត្វរមាស ដែលមើលទៅ អ្នកកាត់តរូបភាពនោះ ពិតជាស្អប់ សុខ ពិសី មិនតិចទេ បានជាធ្វើបាបនាង មិនឈប់ មិនឈរ ។

បើរំឭក ទៅដល់អតីតកាល អ្នកគាំទ្រ សុខ ពិសី ធ្លាប់មានជំលោះ ជាមួយអ្នកគាំទ្រ របស់តារាចម្រៀង ស្រីល្បីម្នាក់ ដែលគេហៅ តារាចម្រៀង ស្រីម្នាក់នោះថា ជាកំពូលតារាចម្រៀង ។ ពួកគេធ្លាប់ឈ្លោះគ្ នាក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ។ តែរឿងរ៉ាវនេះ បានចប់អស់ហើយ ដោយគេចេញសុំទោស អ្នកគាំទ្រ សុខ ពិសី ព្រោះពួកគេ ជាអ្នកបង្ករឿងមុន ។ តារាចម្រៀង សុខ ពិសី កំពុងតែ រវល់ថតរឿង "សង្សារខ្មោច" នៅឯក្រៅប្រទេស មិនអាចសុំ ការបំភ្លឹបានទេ ព្រោះនាងមានការមមាញឹក រកតែពេលសម្រាក មិនបានផង។

ប៉ុន្តែប្រភពពីអ្នកគាំទ្រ កៀកបង្កើយ នឹង សុខ ពិសី បាននិយាយប្រាប់ LookingTODAY ថា សុខ ពិសី មើលឃើញរូបកាត់តនោះហើយ នាងសើចយ៉ាង សប្បាយរីករាយ រួចនិយាយថា "អ្នកណាគេ កំប្លែងលេង នឹងនាងម្ល៉េះ?" រួច សុខ ពិសី ក៏បានប្រាប់ អ្នកគាំទ្រថា មិនអីទេ ។ តែប៉ុន្មានថ្ងៃ ក្រោយមក សុខ ពិសី ក៏បានទៅ ប្រាប់ប៉ូលីសឲ្យ ស្វែងរកអត្តសញ្ញាណ អ្នកកាត់តរូបភាពនោះ ឲ្យឃើញ ព្រោះវាជាការ ប្រមាថនាង យ៉ាងខ្លាំង នាងមិនអាច ទទួលយកបានទេ ។

ប្រភពដដែល បានបន្តថា ពួកគេមិនបានចោទ ទៅក្រុមអ្នកគាំទ្រ តារាចម្រៀង ដែលធ្លាប់មានជំលោះ ជាមួយគ្នាទេ តែអ្វីដែលសំខាន់ គឺរកមុខអ្នកកាត់ត រូបភាពមកទើប ជារឿងសំខាន់ ព្រោះកុំឲ្យមនុស្ស ប្រភេទនេះ ធ្វើព្យុះធ្វើភ្លៀងច្រើនពេក ។ សម្រាប់តួឯកសាន់ដេ ពីរដួងហាក់ជួបប្រទះ រឿងមិនសូវល្អសោះ ដូចជាលោក នីកូ ទើបតែវែកមុខ អ្នកក្លែងបន្លំ ធ្វើជាលោក ដើរបោកប្រាស់ យកលុយគេ រាប់ម៉ឺនដុល្លារ ។ ឥលូវដល់វេន សុខ ពិសី ត្រូវគេកាត់តមុខ នាង ទៅនឹងសត្វធាតុ មិនល្អមើលទាល់តែសោះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សុខ ពិសី