កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពេលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ដោយបើកម៉ូតូទៅបុកនឹងរថយន្ត Range Rover នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៥៣ និង៥៤ ត្រង់ចំណុចអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១២។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ លោក ឈូក ណីម អាយុ ៥២ឆ្នាំ បានជិះម៉ូតូម៉ាក់វីវា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីខាងកើតទៅខាងលិច លុះដល់ចំណុចកើតហេតុ បានបន្ថែមល្បឿនបើកវ៉ាជែង ជាមួយរថយន្តមួយគ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ហើយក៏បាន ជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាក Range Rover ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2R-0777 ដែលបើកបរបញ្ច្រាសទិសគ្នា ពីលិចទៅកើត ដែលធ្វើឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្ត Rangេ Rover បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។ ចំពោះសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ និងរថយន្ត ត្រូវបានយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានខេត្ត ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]